បងនៅទន្ទេញពាក្យស្រឡាញ់
មិនព្រមចុះចាញ់ពេលអូនក្បដ
អូនក៏ខ្ជិលគិតឱយនាំហត់
ព្រោះអ្នកកំសត់មិនមែនស្រី។
ទោះសារច្រើនចារនៅស្រឡាញ់
អូនក៏បោះបាញ់ពាក្យអប្រិយ
ពាក្យសម្លាប់ស្នេហគ្មានមិនស្តី
អូននិយាយអ្វីងាយដូចក្បដ។
កោតតែនៅគិតខ្លួនឯងស្មោះ
ស្មោះមែនស្រីស្រស់ស្មោះប្រាកដ
តែស្មោះប្រុសថ្មីអារម្មកត់
ឈ្មោះបងកំសត់មួយជីវិត។
ឮឬឃើញឈ្មោះនៅទីណា
អារម្មជីវាបញ្ជាចិត្ត
ទណ្ឌកម្មស្នេហាបំបិតសិទ្ធិ
វរមិត្រគ្មានខុសជនផ្តាច់ការ។
គ្រាន់តែមិនផ្តាច់ខាងនយោបាយ
ផ្តាច់ការឆោមឆាយរឿងស្នេហា
អ្នកជំទាស់គ្មានសង្ឃឹមថា
មិត្រក៏ជីវាមិនចង់ធ្វើ។
ទោះអូនដឹងថាបងនៅនឹក
នៅស្នេហល្ងាចព្រឹកមិនអើពើ
អូនបំភ្លេចចាត់ទុកបងភ្លើ
នៅតែល្ងីល្ងង់ជឿអូនស្មោះ។
អូនឱយបំភ្លេចទាំងខ្លួនឯង
នៅចាំជាក់ស្តែងរឿងទាំងអស់
ក៏បដិសេធព្រោះមាសស្រស់
ចង់ក្បដព្រោះស្មោះនឹងអ្នកផ្សេង៕៚
អាទិត្យ, ២៣:២១–២៣:៣៧, ២៩/០៦/២០១៤