ធ្វើ​អត្តឃាតដើម្បីសម្លាប់​​ស្នេហ​បង

 

595

សម្លាប់​ខ្លួន​ហើយ​បន្ទោស​បង​

អូន​គិត​ស្នេហ​ស្នង​ស្ងួន​ធ្វើ​ត្រូវ​

គ្រាន់​តែ​ចង់​ឱយ​បង​ចែក​ផ្លូវ​

ចាំ​បាច់​ពាល​ពៅ​ធ្វើ​ដល់​ម្លឹង​?។​

ចង់​បន្ទោស​បង​បន្ទោស​ទៅ​

ឱយ​តែ​ពាល​ពៅស្ងប់​ព្រលឹង​

​ធ្វើ​ម្តេច​បើ​បង​មិន​​ដែល​ដឹង​

ធ្វើ​ឱយ​អូន​ខឹង​បង​អ្នក​ខុស​​។

តែ​បង​គ្រាន់​តែ​ខុស​មួយ​ដង​

ប្រមាន​ក៏​បង​ដឹង​កំហុស​

តែ​មិន​ចាំ​បាច់ធ្វើ​​ដូច្នោះ​

សម្លាប់​​ស្រស់​ៗ​ស្រី​បង​ស្គាល់​។

អូន​ប្រែ​ជា​មនុស្ស​ថ្មី​ម្នាក់​ទៀត​

ស្រី​បង​ធ្លាប់​បៀត​ក្បែរ​ផ្ទាល់ៗ​

ឥលូវ​មើល​ងាយ​កត់​សម្គាល់​

មិន​មាន​ប៉ះ​ពាល់​ដល់​ចិន្តា​។​

មិន​ដូចជា​អូន​​ការ​ពី​មុន​

ឫក​ពា​ទន់​ភ្លន់​ងរ​ក្មេង​ចរិយា​

ឥលូវ​អារម្ម​ដឹក​​ជីវា​​

ដាក់​ទោស​​ដាច់​ផ្ងា​ប្រហារ​ស្នេហ​។

មិន​យូរ​អូន​ក៏​មាន​ប្រុស​ថ្មី​

នៅ​តែ​ពិសី​ចោទ​ដដែល​

បង​ខុស​ទើប​អូន​ស្ងួន​ប្រួល​ប្រែ​

ធ្វើ​ដូច​បង​ដែរ​ចង់​ដូច្នេះ​។

អូន​សម្លាប់​មនុស្ស​អូន​ធ្លាប់​ជា​

ហើយ​ប្រែ​ពំងា​មនុស្ស​ថ្មី​ចេស​

ដែល​លែង​ស្គាល់​បង​ប៉ង​របេះ​

ថ្លែង​ជា​ពិសេសមក​ពី​​បង៕៚

​ដោយ តៃ សុវណ្ណារុណ

មាន​គំនិត​សរសេរ ២៥/០៦/២០១៤

សៅរ, ២៣:២៥២៣:៣៧, ២៨/០៦/២០១៤

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s