ខុស (Love is a Mistake)

love blows ៚បងស្រឡាញ់អូនក៏បងខុស

បងខុសខុសចុះតែនួនល្អង

មិនព្រមធ្វើជាសង្សារបង

ទាំងស្រស់ស្នេហស្នងស្នេហបងដែរ។

ហៅសង្សារក៏បងអ្នកខុស

អូនព្រមស្នេហសោះក៏គេចកែ

បដិសេធដូចគ្មានក្តីស្នេហ

ទាំងភស្តុតាងក្រែលបង្ហាញចិត្ត។

អូនឱយបងស្បថខុសបងទៀត

ព្រោះមិនបានឆ្លៀតប្រាប់វរមិត្រ

មិនបានបញ្ជាក់ថាស្នេហពិត

អូនក៏ប្រតិដ្ឋតាមចិត្តឯង។

ទៅអង្គុយក្បែរបងខុសត្រង់

ប៉ះមាសផូរផង់មិនចេះក្រែង

ទាំងអូនចង់ដែរប៉ិនសម្តែង

ទោះមិនដែលថ្លែងតែប្រតិកម្ម។

ប៉ះដោយចេតនាមិនចូលចិត្ត

អូនចេញចរិតឫកប្រកាន់

ប៉ះអចេតនាអៀនជាក់ស្បាន់

តែត្រង់សំខាន់អៀនលាក់ស្នេហ។

រឿងរបស់អូនមកខឹងបង

ងរចិញ្ចើមចងពោលត្អូញត្អែរ

មកបន្ទោសបងខុសមិនកែ

គិតតែហូរហែថាបងដឹង។

អូនស្អប់បងក៏បងអ្នកខុស

សារភាពកំហុសក៏ព្រលឹង

ប្រកាន់ងរមិនចរចាថ្លឹង

តាមលួងបែបហ្នឹងនៅខុសទៀត។

លុះខឹងជួសថ្មីបញ្ឈឺចិត្ត

នៅតែវរមិត្រចងអាឃាត

ថាបងខុសទៀតមិនចោលស្នៀត

ខុសហើយខុសទៀតជនរងគ្រោះ។

ឥលូវស្នេហថ្មីអូនបានហើយ

ប្រហែលដល់ត្រើយបានរួមរស់

ស្នេហបងអូនមិនទុកកិត្តិយស

យកថ្មីជំនួសមិនគិតចាស់។

ប៉ុណ្ណឹងហើយបងនៅតែខុស

អូនបានស្នេហប្រុសថ្មីក្រលាស់

ស្នេហបងចង់បានកូនផ្តេសផ្តាស

ខុសមិនជាសះព្រោះជឿអូន៕៚

ព្រហស្បតិ, ២៣:២៦-២៣:៥១, ១៩/០៦/២០១៤

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s