ស្នេហា​គឺ​អាត្មា​និយម​ (Love is selfish!)

Selfish-Love-Quotes-Wallpapers-Free-Download-001

អូន​មាន​ថ្មី​ហើយ​ហើយ​រីករាយ​

ធ្វើ​បាន​ដោយ​ងាយ​គ្មាន​អល់​អាក់​

មិន​បាច់​ខ្វល់​ពី​អ្នក​ទុក​ដាក់​

ធ្វើ​ជា​មនុស្ស​ខ្វាក់​ទាំង​ភ្នែក​ភ្លឺ​។

បើ​បង​ប្រាប់​អូន​ថា​ប្រចណ្ឌ​

ថា​អាក្រក់​កាន់​ចិត្ត​គុំ​ឌឺ​

មិន​អាច​រីក​រាយ​ពេល​ឃើញ​ឮ​

ស្នេហ​អូន​បញ្ឈឺ​ទ្រាំ​ម្តេច​បាន​?។

អូន​​អាច​គិត​ថា​បើ​ស្នេហ​ពិត​

ម្តេច​បង​​គ្មាន​ចិត្ត​ពេល​កល្យាណ​

រក​ឃើញ​ស្នេហា​ដែល​សុខ​សាន្ត​

បង​គួរ​​ក្លាហាន​ជួយ​សាទរ​។

អូន​និយាយ​បាន​ព្រោះ​ងាយ​ស្រួល​

អូន​បាន​ទទួល​ផល​គោក​គរ​

ក្បដ​បង​ហើយ​មាន​គេ​ចាំ​ឈរ​

ទទួល​គាំ​ទ្រ​ស្នេហ​ជីវា​។

ចុះ​បង​វិញ​ក្រោយ​ពេល​អូន​ក្បដ​

តាម​ស្នេហ​អូន​ហត់​គ្មាន​ខ្លឹម​សារ​

ទី​បំផុត​ស្នេហ​បង​រក្សា​

បែរ​សូន្យ​ដោយ​សារ​រឿងមាស​មៃ​។

ទាំង​បង​មិន​បាន​ដឹង​អ្វី​សោះ​!

អូន​ចោទ​បង​ខុស​ត្រូវ​តែ​ស្រី​

យក​ធ្វើជា​​លេស​ក្បដ​មាន​ថ្មី​

នៅ​តែ​ពិសី​ចោទ​បង​ខុស​។

បង​ខុស​តែ​អូន​ជា​អ្នក​ក្បដ​

ក្បដ​ហើយ​នៅ​កត់​ត្រា​កំហុស​

ឱយ​ទៅ​បង​ទៀត​សូម​ធ្វើ​ចុះ​

បើ​សិន​មាស​ស្រស់​គិត​ថា​ត្រូវ​។

អូន​អាច​ចាត់​ទុក​បង​ចំៗ​

អាត្មា​និយម​ស្រេច​តែ​ពៅ​

អូន​គិតតែពី​​ខ្លួន​ឯង​ទៅ​

គង់​មាន​ថ្ងៃត្រូវ​គេ​សង​សឹក​។

បង​មិន​អាច​មើល​អូន​បាន​សុខ​

ទាំង​អូន​ធ្វើ​ទុក្ខ​បង​ពន្លឹក​

ចរិត​ផ្តាច់​ការ​គ្មាន​នា​នឹក​

ឱយ​អារម្ម​​ដឹកក្បាល​រៀង​ទៅ​៕៚​​

ចន្ទ្រ, ២២:៤៩២៣:០៨, ១៦/០៦/២០១៤

2 thoughts on “ស្នេហា​គឺ​អាត្មា​និយម​ (Love is selfish!)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s