​មួយ​កំផ្លៀង​ផ្តាច់​ស្នេហ​

girl-slap-guy

គូ​ស្នេហ​ស្មោះ ​ស្មគ្រ​សុខ​សាន្ត​

បង​មាន​ប្រាណ​ ស្រី​ស្នេហ​ស្នង​

កៀក​កើយ​គ្នា ​ស្តី​សា​សង​

តែង​កាព្យ​ផង ​សូត្រ​រសាយ​។

តែ​ពេល​នេះ​ ហេតុ​អ្វី​ទៅ​?

ចិត្ត​ពាល​ពៅ​ ប្រែ​ជិន​ណាយ​

ឈប់​នៅ​ស្តាប់​ ប្រុស​ប្រាជ្ញ​ប្រាយ​

ស្នេហ​អន្តរាយ​ និរាស​អស់​។

ប្រចណ្ឌ​បង​ ថា​ក្បដ​អូន​

ស្នេហសោះ​សូន្យ​ ដូច​ជាប់​ខ្នោះ​

ចិត្ត​បង​ឬ​ ចិត្ត​មិន​ស្មោះ​?

តើ​ស្រី​ស្រស់​ យល់​ចិត្ត​ទេ​?។

បង​ប្រកែក​ ថា​បង​ខុស​

ថា​ចិត្ត​ប្រុស​ ចិត្ត​វៀច​វេរ​

អូនបាន​ឃើញ​ ផ្ទាល់​ភ្នែក​ទេ​?

បាន​មាស​មេ​ ហ៊ាន​ស្រដី​។

បង​យល់​ហើយ​ វា​ជា​លេស​

ហេតុ​ដូច្នេះ​ ទើប​ពិសី​

អូន​ពោល​ពាក្យ​ ខុស​ប្រក្រតី​

ព្រោះ​តែ​ស្រី​ ចង់​ចែកផ្លូវ​។

ពេល​នោះ​ស្រី​ ក្រេវ​ក្រោធ​ណាស់​

រឿង​ទំនាស់​ ស្នេហ​អាស្រូវ​

ថា​បង​ស្តី​ នេះ​មិន​ត្រូវ​

ស្នេហ​ពាល​ពៅ​ បែក​ការណ៍​ហើយ​។

បង​ច្រលោត​ ចោទ​សួរ​ស្រី​

ព្រោះ​ហេតុ​អ្វី​ ទៅ​ត្រាណ​ត្រើយ​?

អូន​នៅស្ងៀម​ គ្មាន​ចម្លើយ​

បង​ដឹង​ហើយ​ ណា​ជីវា​។

បង​ខំ​សួរ​ ស្រី​បែរ​ខ្នង​

ចិត្ត​នួន​ល្អង​ ចិត្ត​សាវា​

សង្សារ​អូន​ ជា​នរណា​

ស្នេហ​ឫស្យា​ ចិត្តលំអៀង​។

មួយ​កំផ្លៀង​ ថា​ផ្តាច់​ស្នេហ​

ចិត្ត​ស្រី​ប្រែ​ ភ្លេច​គ្រប់​យ៉ាង​

និរាស​ស្នេហ​ ត្រូវ​ព្រាត់​ប្រាណ​

ដល់​អវសាន​ យើង​ព្រាត់​គ្នា​៕៚

២០០៨(?)

 

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s