បើ​បំភ្លេច​បង​មិន​ទាន់​បាន​ កុំទាន់​អាល​ថា​មិន​ស្រឡាញ់​

lie to yourself

អូន​ប្រញាប់​ថា​មិនបាន​​ស្នេហ​

បង​ក៏​ដឹង​ដែរ​ថា​មិន​ពិត​

មាន​អ្វី​ចម្លែក​អូន​ប្រតិដ្ឋ​

អូន​មិន​ដែល​គិត​ថា​ត្រូវ​ស្មោះ​។

ឈ្លោះ​គ្នា​ភ្លាម​ឆាប់​ពោល​មិន​ស្នេហ​

ចួប​គ្នា​គេច​កែ​សោះ​កក្រោះ​

បង​តាម​លួង​អូន​មិន​ងាកសោះ​

បង​ខុស​ទាំង​អស់ត្រូវ​​តែ​ស្រី​។

ក្រោយ​ស្អប់​ចិត្ត​អូន​ដាច់​ពេគ​ក្រៃ​

ឈ្មោះ​បង​ក៏​ថ្លៃ​មិន​ចង់​ស្តី​

ហាក់​កំហុស​មិន​សម​អភ័យ​

តាម​ពិត​ពិសី​ទើបអ្នក​ខុស​។

ទោះ​នរណា​ខុស​ក៏​គ្មាន​ន័យ​

យ៉ាង​ណា​ក៏​ស្រី​មិន​ចំណុះ​

គ្មាន​បង​ក៏​អូន​មាន​មិត្រ​ប្រុស​

​បង​ត្រូវ​ត្រូវ​ចុះ​គ្មាន​អ្វី​ប្រែ​។

អូន​មិន​សង​ស្នេហ​សង​ចិត្ត​ក្បដ​

គ្មាន​ពាក្យ​ប្រាកដ​ពី​មាស​ស្នេហ​

កុហក​គឺ​អូន​ប៉ិន​ពូកែ​

ទាស់​នៅ​ត្រង់​តែ​ភរ​មិន​សម​។

អូន​ថា​បំភ្លេច​ចោល​អស់​ហើយ​

បងក៏​​ភ្លាម​ឆ្លើយ​បញ្រ្ចាស​ម៉ុម​

ថា​អូន​កុហក​មិន​ច្រលំ​

អូន​ក៏​ខិត​ខំ​បង្វ្រៀង​ដាន​។

ព្រោះ​អូន​នៅ​ចាំ​មិន​ទាន់​ភ្លេច​

ទោះ​ធ្វើ​ដូច​ម្តេច​ក៏​មិន​បាន​

កាល​ស្រឡាញ់​បង​នៅ​ក្លាហាន​

ឥលូវ​កល្យាណ​កំសាក​ស្នេហ​។

នៅ​នឹក​នៅ​ស្នេហ​តែ​មុសា​

ភ្លេច​សញ្ចេតនា​ដែល​មិន​ប្រែ​

មិន​ទាន់​ភ្លេច​ក៏​ពោល​មិន​ស្នេហ​

បោក​ខ្លួន​ឯង​តែ​អូន​ជឿ​ទៀត​៕

អង្គារ, ២៣:០៦-២៣:៣១, ២០/០៥/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s