បង​ជា​អ្នក​បង្កើត​ អូន​ជា​អ្នក​បំផ្លាញ​

loving-emotionally-unavailable-people-dr-diva-verdun

អូន​ធ្លាប់​រ៉ាយ​រ៉ាប់​ប្រាប់​មិត្រ​បង​

ថា​ព្រោះ​នួន​ល្អង​ឧស្សាហ​ស្តី​

រក​បង​ទើប​បង​ស្នេហ​ពិសី​

ហាក់​ដូច​មាស​មៃ​អ្នក​ចាប់​ផ្តើម​។

អូន​ស្តី​ហាក់​អូន​មាន​មុន​ស្នេហ​

លើ​បង​ឥត​ល្ហែ​គួរឱយ​ឆ្អើម​

តែ​បើ​ភស្តុតាង​បង​នៅ​សើម​

អ្នក​ផ្តើម​ដង្ហើម​ស្នេហ​គឺ​បង​។

អូន​ស្តី​យ៉ាង​ម៉េចស្រេច​តែ​ស្រី​

មិត្រ​បង​គ្មាន​អ្វី​ស្គាល់​នួន​ល្អង​

គេ​មិន​ដឹង​ថា​មាស​ស្នេហ​ស្នង​

ពូកែ​សា​សង​បោក​ប៉ុណ្ណា​។

បង​ផ្តើម​ស្នេហ​ដោយ​ស្តី​រក​ស្រី​

សួរ​ស្រស់​ពិសី​ការ​សិក្សា​

អូន​កុហក​បង​មុន​ស្នេហា​

ក្រោយ​មក​ច្រើន​សា​សូម្បី​ស្នេហ​។

បង​ខំ​ទៅ​រក​​និយាយ​ស្តី​

ឱយ​តែ​ចួប​ស្រី​ប្រឹង​តាម​ញ៉ែ​

អូន​ក៏​បង្ហាញ​ថា​ដឹង​ដែរ​

តែ​អូន​នៅ​តែ​កុហក​គេ​។

​លុះ​អូន​បង្ខំឱយ​​សារ​ភាព

បង​ក៏​រាប់​រៀប​ប្រាប់​មាស​មេ​

ថា​ព្រោះ​ស្រឡា​ញ់​អូន​រីក​ទ្វេ​

អូន​បង្វៀង​វេរ​ថា​កុហក​។

តាម​ពិត​អូន​ដឹង​តាំង​ពី​ដើម​

បង​ដឹង​មាស​ឆ្នើម​ដូច​ខ្យល់បក់​

ស្រឡាញ់​បង​ដែរ​ទើប​ងរ​ង៉ក់​

ឱយ​ស្បថ​អាក្រក់​ចង់​ឱយ​ស្លាប់​។

បើ​បង​ស្លាប់ទៅ​អូន​ទៅ​ទេ​

អូន​មិន​ឆ្លើយ​ទេ​បង​ដឹង​ស្រាប់​

ស្រឡាញ់​បង​ម្តេចក៏​សម្លាប់​

ឱយ​ស្នេហ​បង​ស្លាប់​គ្មាន​ហេតុ​ផល​។

ឥលូវ​​ព្យាយាមបំបាត់​ដាន​

រឿង​ស្នេហ​ប៉ុន្មាន​អូន​លែង​ខ្វល់​

អូន​ឱយ​បំភ្លេចព្រោះ​កង្វល់​

អ្វី​ដែល​បង​ផ្តល់​ជា​រឿង​ពិត​។

ពិត​ក៏​គ្មាន​ទេ​អ្នក​ជឿបង​​

ព្រោះ​គេ​ស្នេហ​ស្នង​សុទ្ធ​ជា​មិត្រ​

សុទ្ធ​តែ​ត្រូវអូន​​ទិញ​ទឹក​ចិត្ត​

អូន​មាន​មហិទ្ធិឫទ្ធិ​ក្រៃ​អស្ចារ្យ​​។

អាច​ប្រែ​ពី​បង​អ្នក​ផ្តើម​ស្នេហ​

អាច​បំផ្លាញ​ដែរ​តែ​ទោសា​

មក​ធ្លាក់​លើ​បង​ទាំង​សាវា​

គឺ​មាស​ជីវា​មិន​មែន​បង​។

បង​ខុស​តែ​អូន​អ្នក​មាន​ថ្មី​

អ្នក​ដែល​រីង​រៃ​គួរ​ស្នេហ​ស្នង​

តែ​បង​មិន​អាច​ដូច​នួន​ល្អង​

ព្រោះ​មិន​មែន​ម្តង​បង​រង​គ្រោះ​។

អូន​អ្នក​បំផ្លាញ​បង​ប្រឹង​ទប់​

នៅ​តែ​បញ្ឈប់​ភាព​រឹង​រោះ​

អូន​មិន​បាន​ឡើយ​ក្រោយ​ជម្លោះ​

បង​បាន​តែ​ឈ្មោះ​ដែល​អូន​ស្អប់​​​៕៚​

មាន​គំនិត​សរសេរ​ សៅរ, ១៧/០៥/២០១៤

ចន្ទ្រ, ២២:៤៩២៣:១៧, ១៩/០៥/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s