ខុស​ត្រង់​អូន​ស្រឡាញ់​គេ​

Kiss in front of another Lover Spidermasn 2

ភ្លេច​សួរ​អូន​ពេល​អូន​សារ​ភាព​

អូន​បាន​រៀប​រាបថា​អូន​ខុស

ត្រង់​ប្រើ​អារម្ម​មក​ចំរុះ​​

ទម្លាក់​កំហុស​មក​លើ​បង​។

បង​គួរ​សួរ​អូន​ឱយ​បញ្ជាក់​​​

ហេតុ​អ្វី​វរលក្ខណ៍​មក​សា​សង​

ទាំង​មិន​បន្ត​ស្នេហ​កន្លង​

នៅ​តែ​ស្នេហ​ស្នង​ស្រឡាញ់​គេ?​។

បើ​សិន​អូនមិន​​មាន​ស្នេហ​ថ្មី​

ប្រហែល​មាស​មៃ​​អាច​វិល​រេ​

មក​កាច់​​ស្នេហ​យើង​មិន​ឱយ​វេរ​

​ធ្លាប់​ស្អប់អាច​ផ្ទេរ​​មក​ស្រឡាញ់​។​

តែ​អកុសល​ក្រោយ​ស្នេហ​ស្រុត​

​អូន​ផ្លាស់​ថ្មីក្បដ​​ចង់ផ្ចាល​ផ្ចាញ់​

ទោះ​ត្រូវ​គ្នា​វិញ​តែ​បង​ចាញ់​​

អូន​លែង​ស្រឡាញ់​បង​​​ទៀត​​ហើយ​។

នៅ​ក៏អូនបាន​​ជ្រើស​យក​គេ​

អារម្ម​បងទេឈឺ​ឥត​ស្បើយ​

​អូន​មិនគិត​ពី​ចិត្ត​បង​ឡើយ​​

បើ​ខ្វល់​ត្រាណ​ត្រើយ​ម្តេច​ប្រព្រឹត្ត?​។

គិត​ទៅ​បង​ក៏​មាន​ខុស​ដែរ​

ធ្វើ​ឱយ​មាស​ស្នេហ​ខកដួង​​ចិត្ត​

ទើប​អូន​មាន​ថ្មី​ដើម្បី​បិត​

មាត់​បង​ឱយ​ជិត​រឿង​ស្នេហា​។

បង​ខុស​ទាំង​មិន​ដឹង​រឿង​អ្វី​

គឺ​រឿង​ពិសី​មក​ពី​ណា​

មក​បញ្ចេញ​ដាក់​ប្រុស​រៀម​រ៉ា​

ធ្វើ​ឫក​ផ្តាច់​ការ​ឈប់​ទាក់​ទង​។

បង​មិន​ដែល​បាន​អស់​ចិត្ត​ឡើយ​

ទើប​ខំ​ផ្សះ​ហើយ​អូន​មិន​ព្រម​

អូន​បាន​ចិត្ត​ងរ​មិន​ចេះ​ល្មម​

ធ្វើ​ឱយ​បង​ស្គម​ព្រោះ​ស្នេហា​។

ចុង​ក្រោយ​អូន​​ខុស​មិន​បាន​ទោស​

ថែម​ទាំង​បាន​ប្រុស​ថ្មី​សង្សារ​

បង​មាន​តែ​ស្នេហ​មួយ​រក្សា​

ដាច់​អហិង្ការ​អូន​យក​អស់​៕៚​

ព្រហស្បតិ, ២២:៤៨២៣:២៣, ១០/០៤/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s