ស្រឡាញ់​ ពិបាក​បំភ្លេច​ជាង​ស្អប់​

love-hate-quotes-from-the-heart

ទោះ​ធ្លាប់​ខឹង​ស្អប់​ខ្លាំង​ប៉ុណ្ណា​

ឱយ​តែ​ស្នេហា​ធ្លាប់​មាន​នៅ​

ក៏​ស្អប់​គង់​ស្បើយ​យូរៗ​ទៅ​

ស្រឡាញ់​ជ្រាល​ជ្រៅ​ជាង​ខឹង​ស្អប់​។

ស្អប់​បាន​មួយ​ប្រ៉ាវ​ទោះ​ដូច​ខ្លាំង​

មិន​យូរ​តតាំង​គង់​មាន​ចប់​

ក្រោយ​ស្រឡាញ់ត្រូវ​ស្អប់​កាយ​កប់​

ក៏​ថប់មិន​ស្កប់​ក្នុង​ចិន្តា​។

ក្រោយ​ស្អប់​ខ្សោយ​ទន់​ស្នេហ​ងើប​វិញ​

ក៏​កើត​ទោ​ម្នេញនឹក​ស្នេហា​

ទោះ​ខឹង​ក៏​មាន​អនុស្សា​

ដែល​ឆ្ងាញ់​ពិសា​មិន​អាច​ភ្លេច​។

ទោះ​ស្អប់​ប៉ុន្តែ​ធ្លាប់​ស្រឡាញ់​

ក៏​នៅ​តែ​ចាញ់​ស្នេហ​ជា​និច្ច​

ព្រោះ​ស្នេហ​អណ្តែត​មិន​ដែល​លិច​

ទោះ​ធ្វើ​ដូច​ម្តេច​ក៏​ធ្លាប់​ស្នេហ​។

ទោះ​សាង​ស្នេហ​ថ្មី​ស្នេហ​ចាស់​ចាំ​

ទោះ​បាន​ប្រេះ​ស្រាំ​អំបែង​ថែ​

នៅ​ទុក​កន្លែង​ដែល​មិន​ប្រែ​

ទោះ​មិន​ត​ស្នេហ​តែ​អាច​ចាំ​៕៚​

សៅរ, ២៣:០០?-​​២៣:១៩, ១០/០៩/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s