នយោបាយ​ស្នេហ (Politics of Love)

science of relationship

អូន​ជា​អ្នកប៉ិន​ខាង​នយោបាយ​

នយោបាយ​ឆោម​ឆាយ​មាន​ឈ្មោះ​ថា​

នយោបាយ​​ស្នេហ​មាន​ផែន​ការ​

តែ​ដំណើរ​ការ​មិន​បាន​ត្រៀម​។

ដំបូង​អូន​ខឹង​ក្រោយ​មាន​ថ្មី​

ក្រោយ​ខឹង​គ្មាន​អ្វី​ធ្វើ​សង្គ្រាម​

មាន​បង្អែក​ថ្មី​លែង​ខ្លាច​ឈាម​

ធ្វើ​យ៉ាង​ច្រើន​ឈ្ងៀម​ស្នេហ​មួយ​បប្រ៉ាវ​។

អូន​ប្រាកដ​ថា​ខ្លួន​ឯង​ឈ្នះ​

ក៏​ប្រឹង​រូត​រះ​ច្បាំង​ដក​ដាវ​

តាម​កំហឹង​ដែល​មាន​មួយ​ឆាវ​

ព្រៃ​ផ្សៃ​សា​ហាវ​ជាង​មនុស្ស​ប្រុស​។

យក​លេស​កំហុស​អូន​ទម្លាក់​

ឱយ​បង​ហើយ​ធាក់​ចេញ​ជំរុះ​

សំភារៈ​សឹក​មានច្រើន​​ចំរុះ​

ទើប​បាន​ពី​ប្រុស​សង្សារ​ថ្មី​។

អូន​គ្មាន​គំរោង​មាន​ថ្មី​ទេ​

តែ​ស្រស់​មាស​មេ​បាន​គិត​គៃ​

ថា​ក្រោយ​ពេល​មាន​ប្រុស​បេតី​

អូន​អាច​លើក​ស្តី​បញ្ឈឺ​បង​។

បាញ់​មួយ​បាន​ពីរ​យុទ្ធសាស្ត្រ​ល្អ​

ទាំង​មាស​បវរ​មិន​ត្រៀម​ផង​

មាន​ថ្មី​ឬ​ខឹង​សុទ្ធអូន​​ចង​

ភ្លាម​ៗ​អូន​ក្រង​ឱយ​ជាប់​គ្នា​។

ឥលូវ​មក​ភ្ជាប់ធ្វើ​មិត្រ​វិញ​

ក្រោយ​ឈ្នះ​មក​ដេញ​ចង់​ទាម​ទារ​

យក​សំណង​ស្នេហ​សង្គ្រាមហៀរ​

បង​ចាញ់​ពំងា​ហើយ​មិន​គ្រាន់​។

នយោបាយ​មួយៗ​ផ្សេងៗ​គ្នា​

តែ​អូន​អាច​គៀរ​ជា​ប្រព័ន្ធ​

អាច​ឱយ​អ្នក​ផ្សេង​គេ​យល់​ភាន់​

បង​ថា​អ្នក​ជាន់​បំពាន​មុន​។

គ្មាន​នរណា​ជឿ​បង​បន្តិច​

នយោបាយ​ពញ្ញិច​ទាន់​អាសន្ន​

ក្រោយ​ផ្តាច់​កាទូត​ហា​ទន់​ហន់

​បើក​យុទ្ធ​សាស្ត្រ​ទន់​រឹង​ក្នុង​ចិត្ត​។

ឥលូវ​អូន​ឈ្នះ​សង្គ្រាម​ហើយ​

អ្វី​ដែល​ត្រាណ​ត្រើយ​ចង់​បាន​ពិត​

អូន​អាច​យក​​ទៅបាន​​តាម​ចិត្ត​

ព្រោះ​ស្រស់​វរមិត្រ​ជា​អ្នក​ឈ្នះ​។

បង​ចាញ់​គ្មាន​សិទ្ធិ​ទាម​ទារ​អ្វី​​

សូម​​ប៉ះ​ដៃ​ស្រី​ក៏​រលះ​

ទាំង​​មិន​បាន​លូកក៏​​ប្រទះ​

ថា​អូន​លាង​ជ្រះ​ស្នេហ​បង​អស់​។

ទុក​សំរាប់​គេ​តើ​មែន​ទេ​

មិន​គាប់​នឹង​គេ​ធ្វើ​ដូច​ស្មោះ​

តាម​ពិត​ជា​ឃាតករ​មុខ​ស្រស់

នយោបាយ​ទាំង​អស់​មិន​មែន​ស្នេហ​។

ព្រហស្បតិ, ២៣:២៤២៣:៤៤, ១០/០៤២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s