ទាសករអារម្ម​ (Love Version)

loving-emotionally-unavailable-people-dr-diva-verdun

ស្នេហា​កើត​ឡើង​ដោយ​អារម្ម​

សុខ​ឬ​ក្រៀម​ក្រំ​មក​ពី​ចិត្ត​

ស្រឡាញ់​យូរ​ទៅ​ក៏​ក្រៀម​ស្វិត​

សល់​តែ​ជីវិត​ដែល​ឥត​រស​។

ក្រោយ​អូន​ព្រម​ស្នេហ​ព្រម​អារម្ម​

គិត​ថា​សក្តិ​សម​អាច​ជំនួស​

ប្រុស​អូន​ធ្លាប់​ស្នេហ​តែ​ម្ខាង​នោះ​

អូន​ក៏​ព្រម​លុះ​ក្នុង​ស្នេហា​។

មិន​យូរ​អារម្ម​អូន​ប្រួល​ប្រែ​

កំហឹង​បង្វែរ​ប្តូរ​សង្សារ​

ទង្វើ​បង​ធ្វើ​ច្រើនយ៉ាង​ណា​​​

នៅ​តែ​ជីវា​​មើល​រំលង​។

ជួស​អ្នក​ថ្មី​ដាក់​យ៉ាង​ងាយ​ស្រួល​

គ្មាន​រង្គើ​ដួល​យ៉ាង​ទំនង​

ធ្វើ​ដូច​គ្មាន​អ្វី​មក​គ្រប​គ្រង​

ទាំង​ទទួល​រង​គំនាប​ចិត្ត​។

មនុស្ស​ស្រី​ដូច​អូន​ម្តេច​ធ្វើ​បាន​

អារម្ម​រុញ​ច្រាន​បេះដូង​បិត​

ទោះ​ចុង​ក្រោយ​អូន​សារភាព​ពិត​

ថា​មាស​វរមិត្រ​តាម​អារម្ម។

ក៏​អូន​នៅ​តែ​ជ្រើស​យក​គេ​

ព្រោះ​អី​មាស​មេ​នៅ​ច្រលំ​

មិន​តប​ស្នង​ស្នេហ​ឱយ​សក្តិ​សម​

នៅ​តែ​អារម្មដឹក​ច្រមុះ​។

បើ​អូន​មិនធ្វើ​​តាមអារម្ម​

អូន​នឹង​ខិត​ខំ​កែ​កំហុស​

មិន​មាន​ប្រុស​ថ្មី​មក​ចំណុះ​

អូន​សារភាព​ខុស​​​គ្រាន់​តែ​មាត់​។

នៅ​តែ​ដដែល​គ្មាន​អ្វី​ផ្សេង​

ចិត្ត​អូន​ដូច​​​នៅ​ក្មេង​អ្វីទៀង​ទាត់

ក្បដ​ហើយ​នរណា​អាច​ហាម​ឃាត់​

មាន​តែ​ប្រាស​ព្រាត់​ទើប​គប្បី​។

ទាសករ​អារម្មគឺ​ជា​អូន​

ទោះ​ស្នេហ​សាប​សូន្យ​ក៏​គ្មាន​អ្វី

អាច​កែ​ប្រែ​អូន​ជា​អ្នក​ថ្មី​

ល្អ​តែ​សម្តី​ទង្វើ​ខ្មៅ​៕៚​​​

២៣:២២២៣:៣៦

ព្រហស្បតិ, ០១/០៥/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s