សីល​ធម៌​ក្នុង​អសីល​ធម៌​ (Morality in Immorality)

Nieztche's Perspective

ពាក្យ​អសុរស​ឮ​ពុំ​គាប់​

អ្នក​ពោល​គេ​រាប់​​ច្រ​លើស​បើស​​​

អ្នក​ស្តាប់​សំគាល់​ខ្លួន​មិន​​ល្មើស​

ល្អះ​ល្អ​លុប​លើស​អ្នក​ដែល​ស្តី​។

អ្នក​សុភាព​ប្រកប​សីល​ធម៌​

មិន​ចេះ​ប៉ះ​​ពាល់ពាក្យ​អប្រិយ​

ស្តាប់​ឮ​ម្តង​ណា​គ្មាន​ខន្តី​

នឹង​សម្តី​អ្វី​អសុរស​។

សឹង​ឈ្លោះ​កាប់​ចាក់​គេ​ស្តី​លើ​

ជេរ​គ្នា​ភ្លី​ភ្លើ​​ដល់​លើស​ឈ្មោះ​

ម៉ែ​ឪ​មនុស្ស​មិន​ពោល​ពិរោះ​

ម្តេច​កូន​​រឹង​រូសឫក​ជម្លើយ​។

អ្នក​ពោល​មិន​មាន​អាក់​អន់​អ្វី​

នឹង​ពោល​ស្រដី​ជា​រើយៗ​

នឹង​មនុស្ស​ស្គាល់​គ្នា​មិនរាប់​ឈ្លើយ​

តែ​សម្គាល់​ងើយ​មិន​ដាក់​គ្រាប់​។

អ្នក​ពោល​មិន​មាន​​ឈ្លោះ​ហិង្សា​

ទោះ​បី​ភាសា​ពោល​មិន​គាប់​

តែ​អធ្យាស្រ័យ​មាន​ញឹក​ញាប់​

សឹងប្រើ​​បៀក​ផ្ទាប់សញ្ចេតនា​។

អសីល​ធម៌​តែ​សម្តី​ទេ​

តែ​សីល​ធម៌​ទ្វេ​ជាង​ភាសា​

ព្រោះ​សីល​ធម៌​គេ​លែង​ត្រូវ​ការ​

នៅ​ពេល​ចិន្តា​មាន​សីល​ខ្ពស់​។

អ្នក​ពោល​ពាក្យ​គាប់​លើ្មស​មិន​បាន​

បែរ​ចិត្ត​មិន​ក្សាន្ត​ប្រកាន់​ឈ្លោះ​

ខឹង​គុំ​សង​សឹក​ល្អ​តែ​ឈ្មោះ​

មិន​ដែល​ពិរោះ​ដូច​ភាសា​។

ដូច្នេះ​មិន​មែន​ជា​សីល​ធម៌​

ឬ​អសីល​ធម៌​ជា​បញ្ហា​

គឺ​ការ​យោគ​យល់អហិង្សា​

គឺ​ជាសញ្ញា​​សីលធម៌​ពិត​៕៚​​​

តៃ សុវណ្ណារុណ​

ចន្ទ្រ, ២២:៥២២៣:២១, ២១/០៤/២០១៤

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s