ស្នេហ​ដំបូង​ (First Love)

How happy when looking at the man she love

៙ស្នេហ​ដំបូង​មិន​ប្រាកដ​ថា​

គឺ​ជា​ស្នេហា​លើក​ទី​មួយ​

ទី​ប៉ុន្មាន​មិន​គួរ​ឱយ​ព្រួយ​

សំខាន់​គឺ​ជួយ​ជា​ពិសោធន៍​។

បើ​ស្នេហនោះ​ជួយ​ឱយ​យល់​ស្នេហ​

មាន​គ្រប់​រស់​ប្រែ​ពី​ធ្លាប់​ចោទ​

ឱយ​ដឹង​ថា​ស្នេហ​ពេល​ដាំ​ដោត​

មាន​ស្អប់​ក្រេវ​ក្រោធ​ខ្លាំង​ប៉ុណ្ណា​។

ពុំ​មែន​មាន​តែ​ក្តី​ស្រឡាញ់​

មាន​ងរ​ខឹង​ក្នាញ់​ថែម​ខ្លោច​ផ្សា​

មាន​ក្បដ​បញ្ឈឺ​ប្តូរ​សង្សារ​

ក្រោយ​ពេល​ស្នេហា​ឡើង​ធ្លាក់​ចុះ​។

ទោះ​ពេល​ស្អប់​ពុំ​ដឹង​ស្រឡាញ់​

ក៏​គង់​ស្អប់​ចាញ់​ពេល​ដឹង​ខុស​

ព្រម​ទទួល​ស្គាល់​ទាំង​ស្រី​ប្រុស​

ទាស់​ត្រង់​​មិន​ស្រុះ​ស្រួល​​​សារភាព។

​នៅ​ចចេះ​ថា​គ្មាន​ស្នេហា​

នៅ​អួត​សង្សារ​ថ្មី​មក​ប្រៀប​

ទោះ​ពេល​បាត់​​ស្នេហ​បេះដូង​រាប​

ហាក់​គ្មាន​អ្វី​ធៀប​អាច​ប្តូរ​បាន​។

ទោះ​ស្នេហនោះ​ទី​មួយ​ក៏​ដោយ​

បើ​មិន​ធ្វើ​ឱយ​ស្គាល់​សុខ​សាន្ត​

អារម្ម​មាន​ស្នេហ​រំជួល​ប្រាណ​

ចាត់​ទុក​ថា​ខាន​មិនដំបូង​។

ស្នេហ​ដំបូង​មាន​គ្រប់​រស​ជាតិ​

អាច​ដក​ឆ្លាក់​ជ្រាប​ដល់​បេះដូង​

ទោះ​មាន​ស្នេហ​ថ្មី​ក៏​មិន​សូន្យ​

ទោះ​គ្មាន​បង​អូន​តែ​ស្នេហ​ពិត​។

ស្នេហា​ឋិត​នៅ​លើ​អារម្ម

ឱយ​តែ​ចាក់​ចំ​ចូល​ដួង​ចិត្ត​

ទោះ​មិន​សារភាព​កាយ​ប្រព្រឹត្ត​

បេះដូង​បាន​បិតចាំ​រួច​ស្រេច​។

ស្នេហ​ដំបូង​មិន​ជាក់​ទី​មួយ​

តែ​គឺ​ទី​មួយ​ត្រង់​សម្រេច​

ស្គាល់​ស្នេហ​អារម្ម​ដឹង​មិន​បាច់​

អ្នក​ណា​មក​ផ្ដាច់ទើប​យល់​បាន​។

ចួប​បុគ្គល​នោះ​តែង​ប្រតិកម្ម​

ទាំង​មិនបាច់​ចាំ​តប​ឥត​ខាន​

កែ​ប្រែ​រូប​ភាព​នៃ​ខ្លួន​ប្រាណ​

សំរាប់​ភាព​ក្សាន្ត​ឬ​ទុក្ខ​ស្នេហ​។

ស្នេហ​ដំបូង​កំរ​បាន​ចប់​

ព្រោះ​ច្រើន​ខឹង​ស្អប់​បញ្ចប់​ប្រែ​

ដំបូង​តែ​មិន​ត​ដដែល​

អារម្ម​នៅ​តែ​មិន​បាន​ឆ្អែត​។

ដំបូងតែ​ជាស្នេហ​​មូលដ្ឋាន​

ទោះ​ពិសោធន៍​ប្រាណ​តិច​ហួស​ហេតុ

ជា​គោល​នាំ​ផ្លូវ​ស្នេហ​មួយ​ផ្លេត​

រហូត​បណែ្តត​ខ្លួន​ឯង​បាន​។

ស្នេហ​ដំបូង​ពិត​តែ​មិន​ត​

អារម្ម​កំរ​បាន​សុខ​សាន្ត​

តែ​គង់​រលាយ​ពេល​ចិត្ត​ប្រាណ​​

​ធំ​តាម​លំអាន​នៃ​ស្នេហា​។

ទោះ​ស្នេហ​ដំបូង​សំខាន់ពិត​

ព្រោះ​បាន​នាំ​ចិត្ត​ស្គាល់​ខ្លឹម​សារ​

តែ​សំខាន់​ស្នេហ​ចុង​ក្រោយ​ណា​

ដែល​ក្បែរ​រក្សា​លុះ​ក្សិណ​ក្ស័យ៕៚​

​ដោយ តៃ សុវណ្ណារុណ​

ពុធ​, ២២:៥៧២៣:២២, ០៩/០៤/២០១៤,

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s