ទំនាញ​បរិស្ថាន​ (Environmental Gravity)

Human-virus

បើ​មាន​ទំនាញ​​ផែន​ដីពិត​

ទាញ​មនុស្ស​ឱយ​ខិត​​ដិត​​ផែន​ដី​

ម៉ាស​ទំងន់​​ធំ​ប៉ុនា្មន​ក្តី​

សុទ្ធ​មានអត្ថ​ន័យ​ស្មើ​ស្នេហា​។

ផែន​ដី​និង​មនុស្ស​បែក​មិន​បាន​

ទើប​មិន​សុខ​សាន្ត​បើ​សាវា​

​​​ទំហំ​ទំងន់​តាង​សញ្ចេតនា​

ធំ​ប៉​ប៉ុណ្ណា​ជាប់​ប៉ុន​ហ្នឹង​​។

មនុស្សលោក​​កើត​ពី​ភព​ផែន​ដី​

ជា​ញាតិ​ឆ្ងាយ​ក្តី​ក៏​អាច​ដឹង​

ក្រោយ​ស្លាប់​មនុស្ស​នឹង​ក្លាយ​ជា​រឹង​

​​រលាយ​បាត់​ឈឹង​ចូល​​ក្នុង​ដី​។

នៅ​តែ​ត្រលប់​រក​ភព​ដើម​

ទោះ​វិវត្ត​ច្រើន​ប៉ុណ្ណា​ក្ដី

បើ​មនុស្ស​មិន​ចេះ​ស្នេហ​លោកិយ

នឹង​ត្រូវ​ផែនដី​​តប​ដូច​គ្នា​។

​បំផ្លា​ញ​បរិស្ថាន​បរិស្ថាន​សង​

មាន​គេ​ធ្វើ​ខ្នង​បែរ​ប្រែ​ជា​

បញ្ញើ​ក្អែក​តប​ក៏​គ្រាំ​គ្រា​

របាំង​ជរា​ក៏ក្តួល​ក្តៅ​។

ព្រះ​អាទិត្យឃើញ​​ទាស់​​នេត្រា​

​ពេល​ពួក​មនុស្សា​មាន​ចិត្ត​ខ្មៅ​

ក៏​ដាក់​ទណ្ឌ​កម្ម​ជា​កំដៅ​

ឱយ​សម​ភាព​ខ្លៅ​ដែល​ខ្លួន​ឆ្លាត​។

ឈ្លាស​វៃ​ល្អ​ហើយ​តែ​ប្រើ​ខុស​

ខាំ​គ្នា​មិន​ស្រុះ​ស្រួល​បង់​ខាត​

ផែន​ដី​ធំ​ល្មម​ចែក​ខុស​ខ្នាត​

បឺត​បូត​ប្រេងកាត​ដុត​ខ្លួន​ឯង​។

ផែន​ដី​សំរាប់​ទាំង​អស់​គ្នា​

ទាស់​ត្រង់​អ្នកជា​គ្មាន​តំណែង​

បែរ​ធ្លាក់​លើ​ដៃ​អ្នក​តឹង​តែង​

ប្រយោជន៍​ខែ​ង​រ៉ែង​​​តែ​ឯង​យក​។

មិន​គិត​ពី​ផល​ប្រយោជន៍​រួ​ម

​គ្រោះ​តែ​អ្នក​ស្គមគ្មាន​ជំរក

អ្នក​ធ្វើ​​អាច​បង្វិល​ពពក

ឱយ​វេរ​​ធ្លាក់​​​​​មកលើ​​អ្នក​រង​។

ទោះ​កាប់​ព្រៃ​ឈើ​មិន​លិចខ្លួន​

តែ​ក្តៅ​ទោះ​ពួន​ក៏​ចូល​ស៊ង​

ទោះ​ដោយ​ទាំង​អ្នក​មិនទំនង​​

ស៊ូ​ស្លាប់​មិន​ឆ្គង​ឱយ​តែរស់​៕​​​​

សៅរ, ២២:៥០២៣:៣៧, ០៥/០៤/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s