អ្នក​ស្មោះ​អ្នក​ក្បដ

when a girl tell you u can get anyone

អ្នក​ស្មោះ​បើ​សិន​មាន​អ្នក​ថ្មី​

ពាក្យ​ស្មោះ​គ្មាន​ន័យ​បើ​មនុស្ស​ប្រែ​

ទោះ​បី​ស្មោះ​នឹង​ប្រុស​ថ្មី​ដែរ​

តែ​​ក្បដ​ទើប​តែកើត​ថ្មី​ៗ។

​​​ស្មោះ​តែ​ក្បដ​នឹង​ស្នេហា​ចាស់​

បើ​​ស្មោះ​ម្តេច​ផ្លាស់​មាន​ទី​ទៃ​

ស្មោះ​គឺ​តែ​មួយ​គ្មាន​ពីរ​បី​

ស្មោះ​លើស​មួយ​ន័យស្មើ​មិន​​ស្មោះ​។

តែ​អូន​មិន​គិត​ដូច្នេះ​ឡើយ​

មាស​ស្រស់​ត្រាណ​ត្រើយ​ត្រូវ​ទាំង​អស់

ស្មោះ​គេ​ទាំង​ក្បដបង​ស្រស់​ៗ

​នៅ​តែ​អូន​បោះ​ពាក្យ​ត្រឹម​ត្រូវ​។

ថា​ខ្លាច​មិន​គាប្បី​នឹង​គេ​

ធ្វើ​ដូច​មាន​គេ​ក្បែរ​និត្យ​នៅ​

ទាំង​នៅ​ពេល​បង​ក្បែរ​ពាល​ពៅ​

​មាស​មេឥលូវ​ចេះស្មោះ​ហើយ​។

គ្រាន់​តែ​មិន​ស្មោះ​នឹង​បង​តើ​

​ធ្វើ​ឱយ​បង​ដើរ​ទាល់​ចម្លើយ​​

ភ្លេច​តប​អូន​វិញ​សួរ​ត្រាណ​ត្រើយ​

ចុះ​បង​អាចឆ្លើយគាប្បី​​ទេ​?។

អូន​មិន​​ដែល​គិតចិត្ត​បង​ឡើយ​​​

តែ​មាសត្រាណ​ត្រើយ​ឱយ​រិះ​រេ​

​​ឱយ​បង​គិត​ពី​ចិត្ត​មាស​មេ​

ទាំង​អូនអ្នក​វេរ​មាន​ចិត្ត​ពីរ​។

អូន​ធ្វើ​ដូច​ស្មោះ​នៅ​មុខ​បង​

ទាំង​ទើប​ក្បដផង​តែ​ឆវី​

មិន​គិត​ថា​ខ្លួន​ក្បដ​ពេញ​ទី​

ខ្លួន​ជា​នារី​ស្មោះ​ម្តេច​​ក្បដ​?។

​ម្យ៉ាង​អូន​មិន​គិត​ថា​ស្នេហ​បង​

បដិសេធរាល់​ដង​ដូច​​ប្រាកដ

ទាំង​អូន​មិន​ហ៊ាន​​​ប្រកាស​ស្បថ​

ចុង​ក្រោយ​កំសត់​តែ​ស្នេហ​បង​។

ក្បដ​បងតែ​អូន​មិន​ក្បដ​គេ​

អូន​ស្មោះ​មិន​រេ​បញ្ជាក់​សង​

ឱយ​បង​ដើរ​ចេញ​ដោយ​មិន​ហ្មង​

ថា​មាស​នួន​ល្អង​​មិន​បាន​ស្នេហ​។

អូន​ជា​ស្រី​ស្មោះ​តែ​ចេះ​ក្បដ​

ក្បដ​ស្មោះ​បែន​បត់​មិន​ទៀង​ដែរ​​

ចាំ​បាច់​ខ្មាស​អៀន​ដោយ​​គ្រាន់​តែ​

ប៉ះ​ដៃ​មាស​ស្នេហ​ម្តេច​​ប្រឹង​ក្តាប់​​​។

ទាំង​បង​គ្រាន់​តែ​ចង់​សាក​ចិត្ត​

តាម​មើល​វរមិត្រ​ក៏​ចាំ​ស្តាប់​

ចាំ​មើល​ថា​តើ​បង​ហ៊ាន​ចាប់

ឬ​ត្រឹម​សា​សព្ទ​សាក​មាស​មេ​​។

អូន​ក្តាប់​ព្រោះ​ខ្លាច​បង​ចាប់មែន​​

អូន​ក្តាប់​យ៉ាង​ណែន​​​ខ្លាច​មែន​ទេ?​

មិន​មែន​ខ្លាច​មិនគាប្បី​ទេ​

គឺ​ស្រស់​មាស​មេ​អៀន​នឹង​បង​។

ក្បែរ​ប្រុស​ដែល​អូន​ធ្លាប់​ស្រឡាញ់

អូន​អាច​បោះ​បាញ់​បោក​អ្នក​ផង​

តែ​ពិបាក​លាក់​នឹង​រូប​បង​

ព្រោះ​តែ​ស្នេហ​ស្នង​ធ្លាប់​ស្នេហា​។

ទោះ​អូន​មិនព្រម​​ទទួល​ស្គាល់​

ការពារ​រួច​រាល់ប្រុសជីវា​

មិន​ឱយ​បង​ដឹង​ពី​សង្សារ​

កាន់​ជើង​អស្ចារ្យ​ប្រុស​​ស្នេ​ហ​​ថ្មី​។

ទទួល​ស្គាល់​ក៏​អូន​ស្នេហ​គេ​

មាន​តែ​មាស​មេ​ទើប​យល់​ន័យ​

ទោះ​អូន​ក្បដ​ក៏​ស្មោះ​មាស​មៃ​

ក្បដ​មិន​មាន​ន័យ​ត្រូវ​ក្បដ​សង​។

កុំ​ព្រួយ​អី​បង​ជួយ​រក្សា​

ការ​សម្ងាត់​ត្រាក្ស័យ​តែ​ម្តង​

ជូន​អូន​ដោយ​ស្មោះ​ណា​ស្នេហ​ស្នង​

​គេ​មិន​មែន​បង​គេ​មិន​ដឹង​៕៚​​

មាន​គំនិត​សរសេរ​ ពុធ, ០២/០៤/២០១៤

ដោយ តៃ សុវណ្ណារុណ

ព្រហស្បតិ, ២៣:០៥២៣:៤៩, ០៣/០៤/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s