បើ​ស្នេហ​អូន​ស្លាប់​ អាច​បង្រស់​ស្នេហ​បង​ទេ​?

595

អូន​អាច​រំពឹង​ឱយ​រូប​បង​

ឈប់​ស្នេហ​នួនល្អង​ព្រោះ​ស្នេហ​ថ្មី​

ដែលអូន​​សាង​នឹង​ប្រុស​ដទៃ​

មិន​ចង់​សល់​អ្វី​ពី​ស្នេហ​ចាស់​។

ចេតនា​បង្ហាញ​ទោះ​មិន​ផ្ទាល់​

ក៏​បង​អាច​ស្គាល់​ឃើញ​យ៉ាង​ច្បាស់​

អូន​ក៏​អាច​ពោល​ស្នេហ​លែង​ខ្មាស​

អាច​តេស្ត​ត្រូវ​ណាស់​កើន​ពិសោធ​។

បើ​អូន​ពី​មុន​សែន​អឹម​អៀន​

ធ្វើ​ម្តេច​ឡើយ​ហ៊ាន​ស្នេហ​សែន​ឆោត​

ចេះ​ស្រឡាញ់​បង​​ក៏​ចេះ​ក្រោធ​

លុះ​ធ្លាក់​ចំណោទ​ក៏​ប្រេះ​ឆា​។

អូន​ចេះ​ស្នេហ​ប្រុស​ឯទៀត​ហើយ

បទ​ពិសោធ​ឆ្លើយ​រឿ​ង​ស្នេហា​

អូន​កើន​មួយ​កំរិត​ហើយ​ណា​

ថែម​ចេះ​សាវា​មុសា​ក្បដ​។

អូន​សំណូម​ពរ​ឱយ​បង​ផ្តាច់​

បង​ក៏​សំរេច​សុំ​អូន​ស្បថ​

ដូច​កាល​អូន​​ចង់​បានសម្បថ

​​​ពី​ចិត្ត​ប្រាកដ​របស់​បង​។

ចង់​ឱយ​អូន​ស្បថឱយ​អត់​កូន

បើ​ស្នេហ​បង​សូន្យ​ក្នុង​នួន​ល្អង​

ឱយ​ដូច​អូន​ពោល​បោក​អ្នក​ផង​

បង​នឹង​ព្រម​សងទាំង​ដើម​ការ​។

អូន​ចង់​តែ​ឱយ​ស្នេហ​បង​ស្លាប់​

ចុះ​បើ​ក្រលាប់​ស្នេហ​ជីវា​

ស្លាប់​មុន​បង​វិញ​​តើ​កនិដ្ឋា​

អូន​ចង់​ផ្សះ​ផ្សារ​នឹង​បង​ទេ?​។

ឬ​ត្រឹម​ធ្វើ​មិត្រ​អូន​រក​ថ្មី​

ក្រោយ​ស្នេហ​ពិសី​បែក​ពី​គេ​

មាន​គេ​ទី​មួយ​ក៏​មាន​ទ្វេ

ឱយ​តែ​មាស​មេ​កើត​ទោសា​។

ក្រែង​អូន​ត្រូវ​ការ​បញ្ឈឺ​ទៀ់ត​

ត្រៀម​មាន​ថ្មី​សៀត​​ធ្វើ​សង្សារ​

បញ្ឈឺ​គេ​ដូច​ប្រុស​រៀម​រ៉ា​

រួច​ប្រើ​វាចា​ដូច​ដាក់​បង​។

ថា​មិន​ដែល​ស្នេហ​គេ​នោះ​ទេ​

ត្រឹម​មិត្រ​មាស​មេ​រឿង​កន្លង​

អូន​ត្រូវ​គេ​ខុស​ស៊ី​មិន​សង​

ឱយ​​តែ​ស្នេហ​ស្នង​គិត​ថា​ត្រូវ​។

ប្រហែល​អូន​មិន​បង្រស់​ទេ​

ស្នេហ​បង​មាស​មេ​ឱយ​ស្លាប់​ទៅ​

ទោះ​បែក​ពី​គេ​ក៏​ពាល​ពៅ​

នៅ​មាន​ច្រើន​នៅ​សល់​គគោក​។

ស្មោះ​ត្រង់​ឬក្បដ​​ផ្អែក​អារម្ម

ស្ថាន​ការណ៍​ក្រៀម​ក្រំក៏​​កញ្ជ្រោក​

បក់​បោក​តាម​ខ្យល់​ប៉ើង​យោល​យោក​

​​​ធ្លាប់​ស្នេហ​ដូច​ឃ្លោក​ក៏​​លិច​ទឹក​៕

ដោយ តៃ សុវណ្ណារុណ​

អាទិត្យ, ១៦:២៣១៦:៤៦, ៣០/០៣/២០១៤

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s