ស្នេហា​គឺ​ជា​អំនាច (Love as Power)

The_Power_of_Love_by_belez

បើ​ថា​ស្នេហា​គ្មាន​អំនាច​

ចុះ​ហេតុ​ម្តេច​អាច​បញ្ជា​ចិត្ត​

សាមី​ខ្លួន​ទប់​មិន​បាន​ពិត​

​នៅ​តែ​​ប្រព្រឹត្ត​​តាម​ស្នេហា​។

អំនាច​ស្នេហ​ខ្លាំង​ជាង​អ្នក​ផ្ទុក​

ទើប​អាច​បុក​រុក​​​ក្រៃ​អស្ចារ្យ​

ស្នេហ​បង្វែរទៅ​​គ្រប់​ទិសា​

ឱយ​ទៅ​តាម​ណា​ទៅ​តាម​ហ្នឹង​។

មិន​ទាន់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ​

សឹង​អួត​អែៗ​ថា​រឹង​ប៉ឹង​

មិន​ងាយ​ស្រឡាញ់​ឱយ​គេ​ដឹង​

ដល់​មាន​ស្ងាត់​ឈឹង​ដូច​គេ​ចុក​​។

អំនាច​ស្នេហ​គ្រប​មិន​ដឹង​ខ្លួន​

ទើប​ឱយ​បំពួន​សំងំ​សុខ​

ហេតុ​តែ​លង់​ហើយ​ក៏​ផ្កាប់​មុខ​

នៅ​សាង​សំបុក​ជ្រក​ក្នុង​ស្នេហ​។

ដល់​ធ្លុះ​ធ្លាយ​​ក៏​ធ្វើខ្លាំង​ទៀត​

ថា​មិន​បាន​ឆ្លៀត​ចង់​កៀក​ក្បែរ​

មិន​ស្រឡាញ់​ទេ​មិន​ដែល​ប្រែ​

អ្វី​ៗ​គ្រាន់​តែ​យល់​ច្រលំ​។

ត្រូវ​អំនាច​ស្នេហ​សង្កត់​ហើយ​

ឱយ​ឈឺ​ឥត​ស្បើយ​សែន​​ក្រៀម​ក្រំ​

មាន​ស្អប់​មាន​ខឹង​ឮ​រណ្តំ​

តែ​នៅ​ខិត​ខំ​បដិសេធ​។

អំនាច​ដែល​មាន​ក្នុង​ស្នេហា​

អាច​ឱយ​សង្សារ​ហើរ​ត្រសែត​

ក៏​អាច​ធ្លាក់​ចុះ​មិន​ដឹង​ហេតុ​

អំនាច​ជា​ម៉ែត្រ​វាស់​ស្នេហា​៕៚​

មាន​គំនិត​សរសេរ​ អង្គារ, ២៥/០៣/២០១៤

ពុធ, ២២៣៩២២៥៧, ២៦/០៣/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s