បើ​មិន​ស្រឡាញ់​អូន​ ហេតុ​អ្វីបង​​ខូច​ចិត្ត​?

31525_20121018_124956_i_love_you_so_much_quotes_01

កាល​មិន​ទាន់​ដឹង​ស្រឡាញ់​ពិត​

មិន​គិត​ថា​ចិត្ត​ធ្វើ​ទុក្ខ​ខ្លាំង​

ពេល​អូន​មាន​ថ្មី​ស្នេហ​ប្រតិកម្ម​

ទើប​ជឿ​កម្លាំង​នៃ​ស្នេហា​។

មិន​អាច​ធម្មតា​ពេល​ឃើញ​ស្រី​

ក្បែរ​ប្រុស​ដទៃ​ជា​សង្សារ​

ទោះ​គេ​មិន​មែន​ជា​រៀម​រ៉ា​

ទាស់​នៅ​ត្រង់​ថា​អូន​យល់​ព្រម​។

អូន​មាន​ថ្មី​ទាំង​មិន​ប្រាប់​បង​

ក៏​ព្រោះ​នួន​ល្អង​ខឹង​ខ្លាំង​ល្មម​

ងរ​ហើយ​មាន​ថ្មី​ឱយ​ស្នេហ​ស្គម​

មិន​ហ៊ាន​ប្រឈម​នឹង​ប្រុស​ចាស់​។

មាន​អ្វី​មិន​ត្រូវ​បើ​ហ៊ាន​ធ្វើ​

មាន​អ្វី​ត្រូវ​រើ​បើ​ត្រូវ​ច្បាស់​

មាន​ស្នេហថ្មី​ហើយ​អ្វី​ត្រូវ​ខ្មាស​

អ្នក​ត្រូវ​អាម៉ាស​គឺ​រូប​បង​។

បង​មាន​តែ​ធ្វើ​ដូច​គ្មាន​អ្វី​

កើត​ឡើង​ប្រក្រតី​គ្មាន​សៅ​ហ្មង​

ទាំង​ពិបាក​ទ្រាំ​មិន​បាន​ផង​

មើល​មាស​នួន​ល្អង​មាន​ស្នេហា​។

ពួក​យើង​ក៏​គ្មាន​អ្វី​សំអាង​

ថា​មាន​ភស្តុតាង​ជា​សង្សារ​

អូន​មិន​ទាក់​ទង​បង​ឯណា​

មាន​តែ​មិន​ចារ​ជា​រូប​ភាព​។

មាន​តែ​ក្នុង​ចិត្ត​ដ៏​តិច​តួច​

មាន​រឿង​ក៏​ស្តួច​ស្តើង​ទន់​ទាប​

មិន​សប្បាយ​ចិត្ត​ក៏​រៀន​ប្រៀប​

បង​មាន​អ្វី​ធៀប​នឹង​រូប​គេ​។

ក្រៅ​ពី​ខូច​ចិត្តនៅ​រីករាយ​

អាច​ញញឹម​លាយ​មិន​ធ្វើ​ទេ​

គ្រាន់​តែ​មិន​ដែល​បាន​សរសេរ​

ព្រោះ​ស្នេហ​មាស​មេ​មិន​ដឹង​ច្បាស់​៕៚​

សៅរ, ២២:៣២២២:៤៨, ២៣/០៣/២០១៤

 

 

បញ្ចេញមតិ