នៅ​ជា​មួយ​គេ​ ធ្លាប់​នឹក​បង​ទេ​?

do-you-love-me

ពេល​អូន​ដើរ​លេង​ជា​មួយ​គេ​

អារម្ម​មាស​មេ​ក្បែរ​គេ​ហើយ​

បើ​មាន​អ្នក​សួរ​មិន​បាច់​ឆ្លើយ​

ច្បាស់​ជា​ត្រាណ​ត្រើយ​ផ្ញើ​សង្សារ​​។

តែ​បង​មិន​ស្ងប់​ក្រែង​គាប់​ចួន​

មាន​ពេល​នឹម​នួន​ចាំ​វាចា​

ដែល​គេ​ស្តី​ដូច​បង​ធ្លាប់​ថា​

អាច​អូន​មាន​ការ​នឹក​រឭក​។

ដល់សង្សារ​ចាស់​ដែល​ផ្លាស់​​ថ្មី​

មិន​ប្រាកដ​ស្រី​ទៅ​គ្មាន​នឹក​

ទោះ​អូន​ពូកែ​បត់​បែន​ថ្នឹក​

តែ​​មិន​ស៊ាំ​សឹក​រឿង​ស្នេហា​។

តែ​អូន​ធ្វើ​ដូច​ធ្លាប់​ស្គាល់​ណាស់​

មិន​ដឹង​បោក​ប្រាស់​បាន​ប៉ុណ្ណា​?​

នរណា​គេ​ទៅ​ជឿ​ជីវា​?

ក្រៅ​ពី​សង្សារ​ទើប​សាង​ថ្មី​។

ឃើញ​អូន​ដើរ​លេង​ជា​មួយ​គេ​

បាន​ត្រឹម​ស្តាយ​ពេល​ក្បែរ​ពិសី​

ឥលូវ​ប្តូរ​ហើយ​មិន​វិល​វៃ​

គ្មាន​អ្វី​មាន​ន័យ​ឱយ​សោក​ស្តាយ​។

ទោះ​អូន​ធ្លាប់​នឹក​ក៏​មិន​ប្រាប់​

មិន​ធ្លាប់បើ​​ស្តាប់​ក៏​នឿយ​ណាយ​​

មាន​តែ​រិត​ឈឺ​​ព្រោះ​ឆោម​ឆាយ​

ដូច​ខំ​កកាយ​ឱយ​ឈឺ​ផ្សា​។

មើល​ទៅ​ស្នេហ​អូន​រីក​រាយ​ណាស់​

ផ្អែម​ល្ហែម​មិន​ខ្វះ​សញ្ចេតនា​

កំពុង​ក្តៅ​ងំ​ដូច​ពេល​កាល​

បង​និង​ជីវា​ផ្តើម​ស្នេហ​ដែរ​។

ទាស់​តែ​បង​មិន​ដែល​ណាត់​ស្រី​

ដើរ​លេង​ពេញ​ន័យ​ជា​ក្តី​ស្នេហ​

សូម្បី​សង្សារ​អូន​គេច​កែ​

ទោះ​ព្រម​ឱយ​ញ៉ែ​ក៏​ប្រកែក​។

ថា​មិន​ស្នេហ​មិន​មែន​សង្សារ​

ទាំង​ញញឹម​ថា​យ៉ាង​ចម្លែក​

ទោះ​ដឹង​ខ្លួន​ឯង​មិន​ដាច់​ចែក​

ទាំង​ដល់​ពេល​បែក​ក៏​បន្ត​។

មាន​តែ​​ស្រឡាញ់​គ្នា​នោះ​ទេ​

ទើប​អាច​ខឹង​ទ្វេ​មិន​មាត់​ក​

បង្កប់​ចិត្ត​ងំ​ខ្លាំង​​កំរ​

ស្រក​អាចាចរ​បន្ត​ស្នេហ​។

លុះ​បាត់​ខឹង​ទើប​ដឹង​ស្រឡាញ់​

លុះ​ស្នេហ​ដែល​ចាញ់​ស្លាប់​ទៅ​ដែរ​

នៅ​នឹក​តែ​មិន​អាច​ទៅ​​ក្បែរ​

នឹក​តែ​ឯង​កែ​ស្នេហ​មិន​បាន​៕

អាទិត្យ, ២៣:០៥-២៣:៣៥, ១៦/០៣/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s