គ្រាន់​តែ​ឱប​ ធ្វើ​ឱយ​អូន​យំ​

Just remember you can't put your arms around a memory so hug someone you love today

ចួប​អូន​ក្រោយ​ចួប​ស្រី​ដទៃ​

ក្រលេក​ឃើញ​ស្រី​បង​ស្ទុះ​សា្ទ​

ប្រញាប់​រត់​ទៅ​ចួបពំងា​

តែ​ពេល​ចួប​​គ្នា​អវិជ្ជមាន។

ភ្លាម​អូន​ចង់​គេច​ចេញ​ពី​បង​

មិន​ចង់​សា​សង​ប៉ង​រុះ​ស្ពាន​

បង​ចាប់​ដៃ​ជាប់​អូន​ហាក់​គ្មាន​

ជាប់​ស្នេហ​ដែល​មាន​តាម​ហត្ថា​។

អូន​រើ​បង​ដឹង​ក៏​ឱប​អូន​

មិន​អាច​ឱយ​ស្ងួន​គេច​ទៅ​ណា​

មិន​អាច​ម្តង​ទៀត​បាត់​ជីវា​

ស្រាប់​តែ​នេត្រា​អូន​ទួញ​យំ​។

បង​មិន​ដែល​ឃើញ​អូន​យំ​ទេ​

បែរ​ពៅ​មាស​មេ​បង្ហាញ​ចំ​

ហាក់​ដូច​បង​ធ្វើ​បាប​មាស​ម៉ុម​

ស្នេហ​បង​ទុក្ខ​ធំ​អូន​ស្មាលា​។

ឮ​សម្រែក​អូន​បង​ខ្លោច​ផ្សា​

បង​នៅ​គិត​ថា​មាស​ពំងា​

នៅ​មាន​ស្នេហ​ខ្លះ​ទោះ​ឈ្លោះ​គ្នា​

មិន​ស្មាន​មាន​គ្រា​ដល់​ថ្នាក់​ហ្នឹង​។

អូន​យំ​ហាក់​សុខ​បង​បំផ្លាញ​

គ្រាន់​តែ​ស្រឡាញ់​ស្រស់​ព្រលឹង​

ឱប​អូន​អូន​រើ​យំ​ទ្រហឹង​

ដាស់ឱយ​បង​ដឹង​គួរ​លែង​ដៃ​។

ហេតុ​អ្វី​សូម្បី​ស្នេហ​បន្តិច​

នៅ​សល់​កំទិច​ក៏​អស់​ថ្លៃ​?

ឱប​ស្រឡាញ់​អូន​យំ​ពេគ​ក្រៃ​

បង​ខុស​ចរណៃ​បង​សារភាព​។

សារភាព​ទោះ​មិន​ដឹង​ខុស​អ្វី​

ប៉ុណ្ណឹង​ហើយ​ស្រី​បង​ខុស​ទៀត​!

សុបិន​បញ្ចប់​ទាំង​គ្រោត​គ្រាត​

ត្រូវ​អូន​ពិឃាដ​ទាំង​យល់​សប្តិ​។

ក្រៅ​សុបិន​អូន​នៅ​ស្នេហ​បង​

ក្នុង​សុបិន​ឆ្លង​ប្តូរ​ត្រលប់​

អូន​មិន​ដែល​យំ​យំ​យ៉ាង​ថប់​

ស្នេហ​ត្រូវ​តែ​ចប់​ទោះ​សុបិន​។

តៃ សុវណ្ណារុណ​

ចន្ទ្រ, ២២:៣៨២៣:១៤, ០៣/០៣/២០១៤

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s