ស្នេហា​តាម​បែប​ម៉ាក​និយម​ (The Marxist Love)

Marxist Love

រើស​គូ​គេ​សួរ​ពាក្យ​ស្រឡាញ់​

គេ​ចម្អន់​បាញ់​គ្នា​លលេង​

មាន​គូ​គឺ​ស្នេហ​គ្នា​មែន​ទែន​

គេ​មិន​ប្រជែង​សួរ​រឿង​ផ្សេង​។

ហាក់​ក្តី​ស្នេហា​លុប​លើ​គេ​

កត្តា​ផ្សេង​រេ​គ្មាន​សម្លេង​

គ្មាន​ស្នេហ​គ្មាន​គូ​សូន្យ​សុង​ធេង​

គេ​គិត​រមែង​ថា​អ្នក​អន់។

​នៅ​ពី​ក្រោយ​ក្តី​ស្នេហ​ទាំង​អស់​

ដែល​គេ​ថា​ស្មោះ​ស្បថ​បែរ​បន់​

មាន​កត្តា​រូប​ជា​ដើម​ទន់​

អាក្រក់​ថយ​មុន​ស្នេហ​មិន​បាន​។

រូប​មិន​ស្រស់​ស្អាត​គេ​មិន​ស្នេហ​

ទោះ​គេ​តែង​តែ​ស្តី​ក្លា​ហាន​

ចិត្ត​ស្មោះ​ឱយគិត​​ខ្ពស់​ហួស​ស្មាន​

តាម​ពិត​ស្មោះ​បាន​តែ​រូប​ស្អាត​។

នឹង​មាន​រូប​ស្អាត​តែ​មិន​ស្មោះ​

គេ​នៅ​តែដោះ​ដៃ​បង់​ខាត​​​

តែ​ទោះ​​ស្មោះ​ហើយ​​រូប​ត្រូវខ្នាត

​​នៅ​តែ​ខ្វះ​ខាត​កត្តា​ប្រាក់​។

ទោះ​មាន​រូប​ស្មោះ​តែ​អត់​ចាយ​

មាន​​អ្វី​សប្បាយ​នៅ​តែ​ខ្វាក់​

ស្មោះ​បើ​គ្មាន​ស៊ី​គង់​បែកបាក់​

រូប​ល្អ​ប្រាក់កាក់​​មាន​​កែ​បាន​។

នៅ​តែ​សេដ្ឋកិច្ច​អ្នក​កំណត់​

កុំ​ប្រឹង​នាំ​ហត់​មិន​ប្រមាណ​

គិត​របៀប​នេះ​ស្នេហ​​សុខ​សាន្ត​

​ស្នេហ​ដើរ​តាម​ដាន​ម៉ាក​និយម​៕៚

មាន​គំនិត​សរសេរ សៅរ, ០៨/០៣/២០១៤

អាទិត្យ, ២៣:២១២៣:៤៦, ០៩/០៣/២០១៤

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s