ដី​ស​

study

ពី​ក្រ​ទៅ​មាន​

នៅ​សាលា​រៀន​

លែង​ប្រើ​ដី​ស​

មិន​ទាន់សម័យ​

គេ​ហៅ​ក្រី​ក្រ​​

កំទិច​មិន​ល្អ​

​ហុយខូច​សុខ​ភាព​។

ក្តារ​ខៀន​ក្តារ​ហ្វឺត​

ឥលូវ​ជំតឺត​

ក្តារ​មួយ​បែប​ទៀត​

ឡើង​ក្តារ​កញ្ចក់​

ចាំង​ភ្លឺ​ព្រោង​ព្រាត​

រីក​ចំរើន​ជាតិ​

វិស័យ​អប់​រុំ​។

ប្លែក​នៅ​ត្រង់ថា​

អ្នក​ផលិត​​​ក្តារ​

និង​ហ្វឺត​ឧត្តម​

មិន​មែន​បាន​មក​

ដោយ​មិន​ខិត​ខំ​

សុទ្ធ​តែ​​លត់​ដំ​​

ពី​មុន​ក៏​​ក្រ​។

ឥលូវ​មាន​ពិត​

បែរ​មាន​ចរិត​

​ត្បិត​ត្បៀត​ដល់​ក​

ស្រុក​អ្នក​មាន​នៅ​​​

​​សរសេរ​ដី​ស​

ហ្វឺត​គេ​កុះ​ករ​

គេ​មិន​អួត​ផង​។

គេ​ប្រើ​បំពង់​

បូត​​ធូលី​ផង់​

ដី​ស​គ្មាន​ហ្មង​​

គេ​មិន​ឈ្លក់នឹង​

​ហ្វឺត​ទំនើប​ម្តង​

ឯង​វិញ​ក្រចង​

ចរិត​អ្នក​មាន។​​

ហេតុ​ឈ្លក់​​ទឹក​ហ្វឺត

​ក៏​តាំង​ជំទើត​​

ភ្លេច​ក្រ​មិន​អៀន​

ឃើញ​សម្ភារៈ​​​​​​​

ខ្ពស់​ជាង​​ការ​រៀន​

គំនិត​​ក្រ​​គ្មាន

កែ​ពេល​អប់​រុំ៕៚​​

ពុធ, ២៣:២០?២៣:៣៧, ២៦/០២/២០១៤

One thought on “ដី​ស​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s