សំណង់​ស្នេហមាំ​ តែ​មាន​ស្នាម​ប្រេះ​ (Architecture of Love)

vlcsnap-2014-02-20-23h54m32s4

សំណង​ស្នេហា​យើង​កសាង​

បង​ជា​តំណាង​កម្មករ​ស្នេហ​

ទាំងប្លង់​បង​គិត​អូន​គិត​ដែរ​

ពួក​យើង​សុទ្ធ​តែវិស្វករ​។

សំណង់​ស្នេហាកម្ម​សិទ្ធិ​រួម​

បេះដូង​សុទ្ធ​ព្រម​ធ្វើ​សសរ​

ឆ្អឹង​​ស្នេហ​មិន​ដាច់​សាង​បន្ត​

សង្ឃឹម​អាច​ល្អ​រឹង​មាំ​បាន​។

ហើយ​យើង​អាច​ជ្រក​រៀង​ដរាប​

ទោះ​ខ្យល់​ភ្លៀង​ដាប​លិច​លង់​ប្រាណ​

មាន​ធ្លុះ​បាក់​ស្រុត​ក៏​ពុំ​ខាន​

យើង​ជួស​ជុល​សាង​មិន​ឱយ​ដួល​។

ប៉ុន្តែ​អ្វី​ដែល​បង​មិន​ស្មាន​

គឺ​ស្រស់​កល្យាណ​ផ្តើម​មិន​ស្រួល​

លេស​បាំង​ស្នាម​ប្រេះ​មិន​ទទួល​

តើ​បង​ប្រែ​ប្រួល​ឬ​ជីវា?​។

បង​មិន​បាន​ដឹង​រឿង​អ្វី​ទេ?

ក្រៅ​ពី​រិះ​រេ​សាង​ស្ថាបនា​

ក្នុង​ចិត្ត​ស្រមៃ​ផ្ទះ​គេហា​

រួច​រាល់​ពេល​ណា​យើង​ដល់​ត្រើយ​។​

​នឹក​ពេល​ហត់​​អូន​ជូត​ញើសឱយ​

សម្លឹង​ទៅ​ក្រោយ​ដែល​ហួស​ហើយ​

មិន​ដូច​ពេល​​នេះ​អូន​​តប​ឆ្លើយ​

ថា​អូន​គ្មាន​ឡើយ​ចង់​ស្នាក់​នៅ​។

ពេល​នោះ​ទោះ​នឿយលំបាក​កាយ​

អាច​គេង​ឆោម​ឆាយបង​កើយ​​ភ្លៅ​

​​អាច​គយ​គន់មុខ​ស្រស់​ពាល​ពៅ​

ហើយ​លង់​លក់​ទៅ​សុបិន​ត​។

ភ្ញាក់​ត្រង់​សុបិន​អាក្រក់​ស្រី​

ថា​គ្មាន​ចិត្ត​អ្វី​​នឹង​ត្រេក​អរ​

អូន​ឱយ​បង​នៅ​តែ​ឯង​ក៏

អាច​ចាកចេញ​ចរ​ទាំង​មិន​ហើយ​។

សំណង់​សង់​មិន​ទាន់​រួច​​ផង​

បង​ឃើញ​នួន​ល្អង​បាន​ដល់​ត្រើយ​

អូន​ប្រញាប់​មិន​ចាំ​បង​ឡើយ​

ក៏​មិន​ចាំ​ស្បើយ​ទៅ​​ផ្ទះ​​ថ្មី​។

ល្អ​ហើយ​សំណង់​គេ​ធំ​ខ្ពស់​

អូន​អាច​ទៅ​ហួស​មិន​រីង​រៃ​

ផ្ទះ​បង​ទោះហើយ​ក៏គ្មាន​ន័យ​

តូច​ទាប​គ្មាន​អ្វី​សម​សក្តិ​នៅ​។

តាម​ពិត​​ស្នាម​​ស្រាំ​មាន​យូរ​ហើយ​

បង​ល្ងង់​នៅ​ឡើយ​មិន​ដឹង​ផ្លូវ

នៅ​ប្រឹង​ឱយ​ហត់​ទាំង​មិន​ត្រូវ​

សម​ឥលូវ​ត្រូវ​ពៅ​បំផ្លាញ​​៕៚​​​

២៣:២១-២៣:៤៧

ព្រហស្បតិ, ២០/០១/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s