ទទួល​អារម្ម​ស្រឡាញ់​អូន (Feeling Love)​

When-you-trip-over-love-it-is-easy-to-get-up

ក្រោយ​ខាន​ចួប​យូរ​យើង​ចួប​គ្នា​

គឺ​រូប​ពំងា​ពិត​មែន​ហើយ​

អារម្ម​ដែល​ដិត​ប្រតិកម្ម​ឆ្លើយ​

រីករាយ​ឥត​ស្បើយ​ពេល​ចួប​ស្រី​។

ចួប​អូន​លើស​ពី​​កាយមាស​ម៉ុម​

បង​មានអារម្ម​ចួប​ពិសី​

ទាំង​ក្នុង​ឱរា​ចម្លែក​ន័យ​

ហាក់​ដូច​ពិសី​មិន​ធម្មតា​។

​ក្នុង​បេះដូង​បង​តំណែង​​អូន​

ហាក់​មិន​បាត់​សូន្យ​នៅ​រក្សា​

ក្រោយ​ចួប​បាន​ដាស់​សញ្ចេតនា​

ទាំង​ប្រុស​រៀម​រ៉ា​ក៏​មិន​ស្មាន​។

មិន​គិត​ដល់​ថា​រើ​ដល់​ម្លឹង​

មុន​ចួប​​ស្ងាត់​ឈឹងធម្មតា​ប្រាណ​

តែ​បែរ​ប្រែ​ពេល​​ចួប​កល្យាណ​

មិន​ដឹង​សុខ​សាន្ត​ឬ​ទុក្ខា​។

ពេល​ចួប​ចង់ក្បែរ​កាយ​​ពិសី​

អារម្មបេតី​​ទាញ​ក្រៃ​ណា​

ចង់​ស្និទ្ធ​ចង់​ស្តី​ពី​ឱរា​

ក៏​មិន​ច្បាស់​ថា​ទុក​យូរឡើយ​​​។

មិន​រំពឹង​​យើង​បាន​ចួប​គ្នា​

ចួប​ក៏​ពំងា​មិន​ច្បាស់​ឆ្លើយ​

អូន​ធ្វើ​​មិន​ស្គាល់​ឬ​តោះ​តើយ

ស្នេហអ៊ីចឹង​ហើយ​តែ​ប៉ុណ្ណឹង​​​។

ស្រឡាញ់​ខឹង​ស្អប់​ងរ​ប្រួល​ប្រែ​

ល្អក់​រង្គើ​ស្នេហ​ក៏​ដួល​ផឹង​

មិន​យូរ​អ្នក​ផ្សេង​ក៏​ជួស​ឆ្អឹង​

ឱយ​តែ​កំហឹង​បើក​ដៃ​ឱយ​។

គិត​ថា​ត្រឹម​ត្រូវ​អូន​ធ្វើ​ចុះ​

បង​ក៏​មាន​ខុស​មិន​ស្តាយ​ក្រោយ​

ខុស​តិចតួច​ជា​​ចំណុច​ខ្សោយ

ជូន​​ជា​អំណោយ​ធ្វើជា​​លេស​។​

កុំ​ឱយ​លំបាក​គ្មាន​ហេតុ​ផល​

ក៏​​អូនមិន​ខ្វល់​​​ព្រោះ​អូន​ចេះ​

គ្មាន​ក៏​មិន​ថ្វី​អ្វី​ពិសេស​?

ប្រុស​ដូច​បង​នេះ​មិន​សម​គិត​។

បង​មិន​ខឹង​នឹង​អូន​នោះ​ឡើយ​

វា​ល្មម​សម​ហើយការ​ប្រព្រឹត្ត​​

គ្មាន​អ្វី​ប្លែក​ទេ​​​​រាល់​គំនិត​

ស្រី​សម្រេច​ចិត្ត​មិន​ខុស​គ្នា​។

បង​ក៏​ធ្លាប់​មាន​បទពិសោធ​

អូន​មិន​បាន​ឆោត​ទេ​ពំងា​

កំហុស​តូច​បើ​អូន​ទុក​ជា

ធំ​ក៏​ស្ងួន​ភ្ញា​នៅ​តែ​ត្រូវ​។​

តែ​អារម្ម​ដែល​ស្រឡាញ់​ស្រី​

គ្មាន​កំហុស​​អ្វី​នឹង​ពាល​ពៅ​

ក្រោយ​ចួប​បង​សង្ឃឹម​មាន​ផ្លូវ​

យើង​អាច​ត្រូវ​រ៉ូវ​គ្នា​មួយ​ពេល​។

ត្រឹម​ចង់​ឱប​អូន​ស្និទ្ធ​ចុង​ក្រោយ​

ថើប​បើអូន​ឱយ​សុំ​មាស​មេ​

ឱយ​អស់​ចិត្ត​ស្នេហ​មុន​ឱយ​គេ​

វា​មិន​ខុស​ទេ​ត្រឹម​ចុង​ក្រោយ​។

បើ​អូន​ប្រកាន់​ក៏​ស៊ូ​អត់​

ដ្បិត​ពិត​កំសត់​ណាស់​ទៅ​ហើ​យ​

ឈឺ​ចាប់​ថែម​ទៀត​ក៏​គង់​ស្បើយ​

សំណាង​ត្រាណ​ត្រើយ​មិន​ស្នេហ​បង​។

បង​ក៏​មិន​បានផ្តោត​ប៉ុន្មាន​

បើ​ខ្លាំង​ម្ល៉េះ​បាន​ទុក្ខ​ទ្វេ​ដង​

មិន​បាន​ថើប​ថ្នម​ឱប​ក៏​ផ្សង

អាច​​ស្រមៃ​ប៉ង​ក៏​ស្រាក​ស្រាន​។

មិន​ផ្សង​​ធ្វើគូ​សង្សារ​ទេ​

ក៏​មិន​ហួស​រេ​ដល់​ខ្លួន​ប្រាណ​

មិន​រួម​ជីវិត​​​ក៏​យើង​បាន

រួម​មួយ​ពេល​សាន្ត​សុខ​មួយ​គ្រា​។​​

​ត្រឹម​មួយ​ទំព័រ​នៃ​ស្នេហ​អូន​

ទំព័រ​ត​សូន្យ​មិន​ទាម​ទារ​

សំណើ​ចុង​ក្រោយ​មិន​កំព្រា​

ចួប​មិន​ចួប​គ្នា​មើលនិស្ស័យ​៕

រុណ

(មាន​គំនិត​សរសេរ​ ១២/០២/២០១៤)

​​សៅរ, ២២:៣០?២៣:៤១, ១៥/០២/២០១៤

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s