គូរ​លើ​ក្រដាស​ ​ឃើញ​ក្នុង​​​បេះដូង​

Draw the one u love

លួច​មើល​អូន​តែ​អូន​មិន​ដឹង​

គូរ​រូប​ព្រលឹង​ពី​ក្រោយ​ខ្នង​

មុខ​មិន​បាន​ឃើញ​តែ​ចាំ​ចង​

ក្នុង​បេះដូង​បង​ទោះ​បាន​បាំង។

ពេល​អូន​ងាក​មកបង​​ប្រែ​ភ្លាម​​

ក៏​ប្រឹង​ព្យាយាម​មិន​បញ្ចាំង​

ខ្លាច​ក្រែង​អូន​​​ដឹងក៏​ស្លេក​ស្លាំង​

បើ​ដឹង​ប្រឆាំង​មិន​ឱយ​គូរ​។

បង​ធ្វើ​បន្លំ​មើល​អ្វី​ផ្សេង​

អូន​ឆ្ងល់​ដូច​ក្មេង​ចង់​សួរគ្រូ​

ភ្នែក​ឡេង​ឡង់​ឃើញ​រូប​គំនូរ​

ក៏​មក​រអ៊ូ​វាយ​រូប​បង​។

អ្វី​ដែល​អូន​ឃើញ​គឺ​គំនូរ​

អ្វី​ដែល​បង​គូរ​គឺ​នួន​ល្អង​

អ្វី​អូន​មិន​ឃើញ​រូប​ស្នេហ​ស្នង​

ក្នុង​​បេះដូង​បងលើស​ក្រដាស​។

ក្រដាស​គ្រាន់​តាង​រូប​ក្នុង​ចិត្ត​

​ពិ​បាក​លាត​បិត​ឱយ​​ឃើញ​ណាស់​

លុះ​ចូល​ទៅ​ក្នុង​ទើប​ឃើញ​ច្បាស់​

សេចក្តី​ប្រកាស​ក្តី​​ស្នេហា​។

តែ​អូន​មិន​ដែល​បាន​ដឹង​ឡើយ​​

ទោះ​បី​ត្រាណ​ត្រើយ​​ឃើញ​រូបា​

ក្នុង​គំនូរ​បង​ក៏​កនិដ្ឋា​

អូន​គ្រាន់​គិត​ថា​បង​គូរ​លេង​។

បង​មិន​មែន​លួច​គូរ​​​តែ​ម្តង​

អូន​ក៏ចាំ​ចង​វាយ​ប្រលែង​

ទើប​ឱយ​តែ​ឃើញ​គឺ​តឹង​តែង​

ខាំ​មាត់​ថ្លា​ថ្លែងស្តី​ហើយ​វាយ​។

បង​ចង់​ឱយ​អូន​វាយ​រហូត​

ឱយ​តែ​អាច​ឆូត​ក្តី​រីករាយ​

យក​មក​ទុក​បាន​មិន​មែន​ងាយ​

ទោះ​មិន​និយាយ​តែ​ចិត្ត​គិត​។

លួច​គូរ​ស្រឡាញ់​ក៏​បង​លួច​

នៅ​ចាំ​ថ្ពាល់​ខួច​កួច​ដួង​ចិត្ត​

ឱយ​ស្នេហ​បង​ជាប់​ខំ​ប្រតិដ្ឋ​

គូរ​ឱយ​ដាម​ដិត​ពេញ​ឱរា​។

ស្តាយ​តែ​គំនូរ​អាច​គូរ​បាន​

តែ​ស្នេហ​ខក​ខាន​ខុស​វាសនា​

មិន​ដឹង​ត្រូវ​ចាំ​ដល់​ពេល​ណា​

ទើប​អាច​គូស​ចារ​ឱយ​ដូច​រូប​៕៚​​

ដោ តៃ សុវណ្ណារុណ

អង្គារ, ២៣:០៥២៣:៤៦, ១៨/០២/២០១៤

(ខួប​កំណើត​ ឆាង​មិញ​)

5 thoughts on “គូរ​លើ​ក្រដាស​ ​ឃើញ​ក្នុង​​​បេះដូង​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s