ស្រឡាញ់​បង​ គ្មាន​អនាគត

Reflecting

បង​ដឹង​ខ្លួន​ឯង​ថា​មិន​ល្អ​

ទោះ​បី​ស្មោះ​ស​នឹង​រូប​ស្រី​

តែ​បច្ចុប្បន្ន​នេះ​បង​គ្មាន​អ្វី​

ចរិត​សម្តី​ក៏​បែក​ឆ្វេង​។

ធ្វើ​ម្តេច​​សក្តិ​សមនឹង​មាស​ស្ងួន​

មិន​ប្រមាណ​ខ្លួនគំនិត​ក្មេង​

បង​ដឹង​ទើបបង​​មិន​ប្រជែង​

ទាំង​សោក​សង្រេងមិន​ហ៊ាន​ថ្លែង​។

មិន​ចង់​ឱយ​អូន​ស្រឡាញ់​គេ​

តែ​ក៏​រិះ​រេ​មើល​ខ្លួន​ឯង​

មិន​ចង់​បង់​បាត់​តែ​ចំបែង​

មើល​ឃើញ​ជាក់​ស្តែង​ចេញ​ទើប​ល្អ​។

ឃាត់អូន​តើ​មាន​ហេតុ​ផល​អ្វី?

ធ្វើ​មិន​ដឹង​ក្តី​ទើប​ស្មោះ​ស​

យ៉ាង​ហោច​ណាស់​អូន​អាច​បន្ត

មិន​ល្អក់​កករ​នឹង​រូប​បង​។

អូន​ក៏​គេច​វេះ​មិន​ចង់ស្ដី​

ដល់​រឿង​ពិសី​មាន​គូ​ផង​

បង​ម្តេច​អាច​​លើក​​មក​សាសង​

ទាំងនឹង​​ស្នេហ​ស្នង​ត្រឹម​ជា​មិត្រ​។

​អារម្ម​ស្នេហា​មាន​ដូច​គ្នា​

តែ​ប្រហែល​ជា​បង​ច្រើន​ពិត​

ជាង​អូន​ព្រោះ​អូន​មាន​គេ​ស្និទ្ធ

បាន​ផ្ទេរ​ចិត្ត​គិត​ទៅ​អស់​ហើយ​។

បង​មើល​ខ្លួន​ឯង​សម្លឹង​គេ​

រិត​គិត​រិត​ជេរ​គ្មាន​ចម្លើយ​

បន្ទោស​ខ្លួន​គ្មាន​កំណើត​ឡើយ​

ត្រឹម​មើល​ត្រាណ​ត្រើយ​ស្នេហ​អ្នក​ថ្មី​។

បង​ក៏​ហាក់​មាន​ទុក្ខ​ខ្លះ​ដែរ​

មិន​ហ៊ាន​ថា​ស្នេហ​ទោះ​លាក់​ន័យ​

ប្រហែល​បង​ស្នេហ​ខ្លាំង​ជាង​ស្រី​

ទើប​ទុក្ខា​​​សី្រ​មិនដូច​បង​។

ប្រហែល​អូន​មិន​ខ្វាយ​ខ្វល់​ទេ!​

ត្រឹម​គិត​នៅ​ពេល​ចួប​គ្នា​ម្តង​

ក្រោយ​ខាន​ចួប​គ្នា​អារម្ម​ចង

ហាក់​នឹក​នួន​ល្អង​​​​ជាង​មិន​ចួប​។

តែ​ត្រឹម​សម្តែងទាំង​​លាម​លាក់​

ជឿ​ថា​វរលក្ខណ៍​ក៏​ឃើញ​រូប​

ប្រុស​ដែលអូន​​ក្រ​មាន​ចំនួប​

​ហាក់​ចង់វេញ​​ផ្គួប​ចិត្ត​ស្រីផង​​។​

អូន​​ហាក់​ពិបាក​ប្រឈម​មុខ​

ឬ​ខ្លាច​កើត​ទុក្ខ​ធ្លាក់​លើ​បង?​

អូន​មាន​គូ​ហើយ​​​ល្បី​កន្លង​

ហ៊ាន​ធ្វើ​ស្នេហ​ស្នង​ខ្មាស​អ្វី​ប្រាប់​។

អូន​មិន​មែន​មិន​ដឹង​បង​ដឹង​

គ្រាន់មាស​​ព្រលឹង​មិន​រ៉ាយ​រ៉ាប់​

ក្រោយ​ចំនួប​បែក​បង​សាសព្ទ​

ថា​នឹក​អូន​ប្រាប់​បដិសេធ។

អូន​មិន​ទទួល​ក្តី​នឹក​បង​

មិន​ចង​ភ្ជាប់​ចង​បន្ត​ហេតុ​

បង​ក៏​យល់​ដែរ​មិន​ចម្លែក​

បង​ដឹង​​ស្នេហ​បែក​បង​អ្នក​ខុស​។

ខុស​ត្រូវ​គ្មាន​អ្វី​ឱយ​ខ្វល់​គិត​

យ៉ាង​ណា​វរមិត្រ​គ្មាន​កំហុស​

មាន​គូ​រឿង​ល្អ​ក៏​មាន​ចុះ​

ការ​ក៏​មាស​ស្រស់​ល្មម​រៀប​ការ​។

បង​មិន​មែន​ជា​​បុរស​ល្អ​

អូន​រក​បាន​ក៏​រីក​ចិន្តា​

បង​មិន​ឃាត់​ថែម​អប​អរ​ណា!​

ស្នេហ​គេ​ជីវា​មាន​អនាគត​។

មិន​បាច់​ប្រៀប​ធៀប​នាំ​ទាប​បង​

អូន​មិន​គិត​ផងក៏​អត់​ធ្មត់​

អាច​មើល​ស្នេហា​ខ្លួន​រលត់​

ក៏​មាន​អនាគត​នឹង​ស្រី​ផ្សេង​។

បង​ក៏​មិន​គ្រោង​ការ​នឹង​ស្រី​

គ្រាន់​ចិត្ត​បេតី​នៅ​រមែង​

គ្មាន​ផ្លូវ​ណា​ដើរ​សោះ​សូន្យ​ធេង​

ជា​មនុស្ស​បែក​ធ្វេង​ម្តេច​មាន​​ស្នេហ៕៚​

រុណ

សៅរ, ២១:៣៥២២:២២, ១៥/០២/២០១៤

(ថ្ងៃ​កំណើត​ ហ្គាលីលេអូ ហ្គាលីលេ​)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s