ស្រឡាញ់​បង​ គ្មាន​អនាគត

Reflecting

បងដឹងខ្លួនឯងថាមិនល្អ

ទោះបីស្មោះសនឹងរូបស្រី

តែបច្ចុប្បន្ននេះបងគ្មានអ្វី

ចរិតសម្តីក៏បែកឆ្វេង។

ធ្វើម្តេចសក្តិសមនឹងមាសស្ងួន

មិនប្រមាណខ្លួនគំនិតក្មេង

បងដឹងទើបបងមិនប្រជែង

ទាំងសោកសង្រេងមិនហ៊ានថ្លែង។

មិនចង់ឱយអូនស្រឡាញ់គេ

តែក៏រិះរេមើលខ្លួនឯង

មិនចង់បង់បាត់តែចំបែង

មើលឃើញជាក់ស្តែងចេញទើបល្អ។

ឃាត់អូនតើមានហេតុផលអ្វី?

ធ្វើមិនដឹងក្តីទើបស្មោះស

យ៉ាងហោចណាស់អូនអាចបន្ត

មិនល្អក់កករនឹងរូបបង។

អូនក៏គេចវេះមិនចង់ស្ដី

ដល់រឿងពិសីមានគូផង

បងម្តេចអាចលើកមកសាសង

ទាំងនឹងស្នេហស្នងត្រឹមជាមិត្រ។

អារម្មស្នេហាមានដូចគ្នា

តែប្រហែលជាបងច្រើនពិត

ជាងអូនព្រោះអូនមានគេស្និទ្ធ

បានផ្ទេរចិត្តគិតទៅអស់ហើយ។

បងមើលខ្លួនឯងសម្លឹងគេ

រិតគិតរិតជេរគ្មានចម្លើយ

បន្ទោសខ្លួនគ្មានកំណើតឡើយ

ត្រឹមមើលត្រាណត្រើយស្នេហអ្នកថ្មី។

បងក៏ហាក់មានទុក្ខខ្លះដែរ

មិនហ៊ានថាស្នេហទោះលាក់ន័យ

ប្រហែលបងស្នេហខ្លាំងជាងស្រី

ទើបទុក្ខាសី្រមិនដូចបង។

ប្រហែលអូនមិនខ្វាយខ្វល់ទេ!

ត្រឹមគិតនៅពេលចួបគ្នាម្តង

ក្រោយខានចួបគ្នាអារម្មចង

ហាក់នឹកនួនល្អងជាងមិនចួប។

តែត្រឹមសម្តែងទាំងលាមលាក់

ជឿថាវរលក្ខណ៍ក៏ឃើញរូប

ប្រុសដែលអូនក្រមានចំនួប

ហាក់ចង់វេញផ្គួបចិត្តស្រីផង។

អូនហាក់ពិបាកប្រឈមមុខ

ឬខ្លាចកើតទុក្ខធ្លាក់លើបង?

អូនមានគូហើយល្បីកន្លង

ហ៊ានធ្វើស្នេហស្នងខ្មាសអ្វីប្រាប់។

អូនមិនមែនមិនដឹងបងដឹង

គ្រាន់មាសព្រលឹងមិនរ៉ាយរ៉ាប់

ក្រោយចំនួបបែកបងសាសព្ទ

ថានឹកអូនប្រាប់បដិសេធ។

អូនមិនទទួលក្តីនឹកបង

មិនចងភ្ជាប់ចងបន្តហេតុ

បងក៏យល់ដែរមិនចម្លែក

បងដឹងស្នេហបែកបងអ្នកខុស។

ខុសត្រូវគ្មានអ្វីឱយខ្វល់គិត

យ៉ាងណាវរមិត្រគ្មានកំហុស

មានគូរឿងល្អក៏មានចុះ

ការក៏មាសស្រស់ល្មមរៀបការ។

បងមិនមែនជាបុរសល្អ

អូនរកបានក៏រីកចិន្តា

បងមិនឃាត់ថែមអបអរណា!

ស្នេហគេជីវាមានអនាគត។

មិនបាច់ប្រៀបធៀបនាំទាបបង

អូនមិនគិតផងក៏អត់ធ្មត់

អាចមើលស្នេហាខ្លួនរលត់

ក៏មានអនាគតនឹងស្រីផ្សេង។

បងក៏មិនគ្រោងការនឹងស្រី

គ្រាន់ចិត្តបេតីនៅរមែង

គ្មានផ្លូវណាដើរសោះសូន្យធេង

ជាមនុស្សបែកធ្វេងម្តេចមានស្នេហ៕៚

រុណ

សៅរ, ២១:៣៥២២:២២, ១៥/០២/២០១៤

(ថ្ងៃកំណើត ហ្គាលីលេអូ ហ្គាលីលេ)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s