បង​មិត្រ​ គេ​សង្សារ​ (Friendship versus Love)

bella__s_two_loves_eclipse_by_criminalmindslover19-d4etix1

៙មុ​ន​អូន​ស្នេហ​គេ​អូន​ស្នេហ​បង​

អូន​មិន​ដែលប៉ង​ថា​ត្រឹម​មិត្រ​

បង្ហាញ​បង​ដោយ​បើកដួង​​ចិត្ត​

សឹង​ស្រមៃ​គិត​មាន​​គ្រួសារ​។

ក្រោយ​អូន​ស្អប់​បង​អូន​ស្នេហ​គេ​

ហើយ​ស្រស់មាស​មេ​បដិសេធ​ថា​

រាប់​ត្រឹមជា​​មិត្រ​មិន​ស្នេហា​

ប្រហែល​រៀម​រ៉ា​យល់​ច្រលំ​។

មិន​ដឹង​អូន​គិត​បាន​ច្បាស់​ទេ​

ឬ​កំហឹង​រេ​បង្វែរ​ម៉ុម​

មិន​ឱយ​គិត​ឃើញ​រាល់​អារម្ម​

ដែល​យើង​ខិត​ខំ​សាង​ពីរ​នាក់​។

បង​មិន​ចាំ​បាច់​ស្តី​ច្រើន​ទេ​

បើ​នរណា​គេ​អាច​បញ្ជាក់​

ថា​អូន​មិន​ស្នេហ​រូប​បង​​ជាក់​

គឺ​មិន​អាច​លាក់​បើ​ការ​ពិត​។

អូន​ហ៊ាន​​ប្រឈមមុខបង​ទេ​​​

ឬ​ខ្លួន​​​មាស​មេក៏​មាន​សិទ្ធិ​

ឆ្លុះ​កញ្ចក់​សួរ​ខ្លួន​ឯង​គិត​

ថា​តើ​ត្រឹម​មិត្រ​ឬ​ស្នេហា​។

ល្មម​ឈប់​ប្រកែក​ទោះ​មាន​ថ្មី​

អារម្ម​ភក្តី​បាន​សាវា​

មិន​ទាក់​ទង​គ្នាពី​​​កាល​ណា​

កុំ​យក​ស្នេហា​លាយ​ក្តី​ស្អប់​។

នាំ​អូន​បែង​ចែក​ចិត្ត​មិន​ច្បាស់​

នាំ​អូន​ក្រលាស់​ពាក្យ​ត្រលប់​

ពី​ស្នេហ​ទៅ​មិត្រទាំង​ធុញ​ថប់​

បណ្តោយ​ឱយ​ចប់​ទាំង​នៅ​ជាប់​។

ក្រោយ​អូន​ស្បើយ​ស្អប់​អូន​ស្តី​រក​

តែ​ស្នេហ​មិន​មក​តាម​ទម្លាប់​

អ្នក​ចាំ​អូន​ឈប់​ខឹង​រំ​​​ងាប់

បែរ​ត្រូវ​អូន​​រាប់ត្រឹមជា​មិត្រ​៕៚​​​

ព្រហស្បតិ, ២៣:១៤២៣:៣៥, ០៦/០២/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s