ពីរស្មើ​មួយ​​

two_loves_i_have_by_noturmary-d49591j

ដំបូង​គិតថា​តែ​ម្នាក់​ឯង​

រស់​មិន​ចំបែង​មិន​ខ្វល់​អ្វី​

ក្រោយ​ស្គាល់​អូន​គិត​សា​ជា​ថ្មី​

ហាក់​ភព​ផែន​ដី​បាន​ប្រួល​ប្រែ​។

ចាប់​មាន​គំនិត​គិត​ថា​ពីរ​

បើ​បូក​ឆវី​បង្កើត​ស្នេហ​

ជីវិត​មាន​អ្នក​គិត​ខ្វល់​ថែ​

ដូច​ប្រសើរ​ដែរ​ល្អ​ជាង​មួយ​។

គ្មាន​អ្នក​នៅ​ក្រោយ​ខ្នង​គាំ​ទ្រ​

គ្មាន​អ្នក​ក្រោក​ឈរ​ឱប​ដៃ​ស្ទួយ​

ចួបឧបសគ្គភ័យ​គ្រោះ​ទុក្ខ​ព្រួយ

ជំហរ​ហាក់​ស្រួយ​មិន​រឹង​ប៉ឹង​។

បើ​ពីរ​ល្អ​ដូច​ជា​ការ​គិត​

ក៏​ផ្សង​ប៉ង​ស្និទ្ធ​នឹង​ព្រលឹង​

ទោះ​អូន​ថា​ម្តេច​ក៏​មិន​ខឹង​

គ្រាន់​តែ​រំពឹង​ថា​មាន​គ្នា​។

បើ​អូន​គិត​ថា​ពីរ​ល្អ​ដែរ​

ចរចា​រួម​ស្នេហ​ចួប​សន្ទនា​

បុគ្គល​ពីរនាក់​លែង​កំព្រា​

​តែត្រូវ​​ទាម​ទារ​ស្នេហ​តែ​មួយ​។

ពីរ​តែ​ត្រូវ​ការ​មួយ​រួម​ផ្គុំ​​

ស្នេហា​មួយ​ដុំ​បែក​ចួប​ព្រួយ​

បើ​ផ្នែក​ណា​មួយ​ស្អុយ​រលួយ​

កុំ​បន្ទោស​មួយ​ព្រោះ​មាន​ពីរ​៕៚

អាទិត្យ, ២២:៥៦-២៣:១៥, ០២/០២/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s