សុបិន​បង ខុស​ពី​បំណង​អូន​

Be My Dream

យប់​មិញ​សុបិន​ចួប​រូប​អូន​

បង​កាន់​ដៃ​ស្ងួន​ជាប់​មិន​លែង

ទោះ​គេ​ឃើញយើង​​ឬ​មិន​មែន​

​មិន​ខ្លាច​គេ​ជែង​សួរ​បង្អាប់។

ទោះ​មាន​ពេល​ខ្លះ​ត្រូវ​លែង​ដៃ​

ក៏​ក្បែរ​ថ្លើម​ថ្លៃ​ត្រៀម​ចាំ​ចាប់​

កាលៈ​ទេសៈ​ដល់​ឆាប់ៗ​

ក៏​ស្ទុះ​ប្រញាប់​កាន់​ដៃ​វិញ​។

ព្រោះ​មិន​អាច​ឱយ​អូន​ចាក​ឆ្ងាយ​

ស្រឡាញ់​ឆោម​ឆាយ​ស្នេហ​ពោរ​ពេញ​

​អូន​អាច​យល់​បាន​យ៉ាង​ពេញ​លេញ​

ក្រោយ​ពេល​ចាក​ចេញ​ពិចារណា​។

គ្រាន់​តែ​ដៃកាន់​មិន​ចង់លែង​

ហាក់​ស្នេហ​រមែង​មិន​ទៅ​ណា​

សុបិន​ក៏​ឃើញ​តែ​កនិដ្ឋា

ទោះ​មិន​ច្បាស់​ថា​អូន​យល់​ទេ។

​សុបិន​មិន​មែន​តែរូប​បង​

កាន់​ដៃ​នួន​ល្អង​តែ​ម្នាក់​ទេ​

តែ​ក៏​អូន​ស្មគ្រ​មិន​វៀច​វេរ​

ហត្ថា​មាស​មេ​បែរ​មក​ដែរ​។

សុបិន​មិន​ដូច​ជា​ការ​ពិត​

នៅ​ពេល​ជីវិត​បាន​កែ​ប្រែ​

អ្វី​ដែល​បង​ឃើញ​គឺ​មាស​ស្នេហ​

ក្នុង​ចិត្ត​មាន​តែ​គេ​ប៉ុណ្ណោះ​។

មិន​​ដឹង​ថាសល់​កន្លែង​ទេ​

ដែល​បង​​រិះ​រេ​ទុក​បណ្តុះ​

ឬ​អូន​ឱយ​គេ​ប្តូរ​រើ​រុះ​

រួច​ចោទ​បង​ខុស​បន្ទោស​បង​។

ភ្ញាក់​ខ្លួន​ហើយ​ទើប​ពោល​សូម​ទោស

ទាំង​សុទ្ធ​ស្តី​ខុស​ចិត្ត​នួន​ល្អង​

ក្តី​ស្រឡាញ់​ដែល​បង​សុំ​សង​

មិន​ឃើញ​ស្នេហ​ស្នង​អូន​មាន​ចិត្ត​។

ទី​បំផុត​ដូច​ជា​សុបិន​

អាច​ត្រឹម​បើ​សិន​តែ​មិន​ពិត​

រីករាយ​តែ​ក្នុង​ក្រៅ​ក្រៀម​ស្វិត​

បង​ស្នេហ​វរមិត្រ​អូន​ស្នេហ​គេ​៕៚

ពុធ, ២២:៤៧២៣:០០

២៣:០៧២៣:២៥, ២៩/០១/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s