គ្មាន​លេស​ផ្ញើ​សារ​ តែ​មាន​លេស​ស្នេហ​

if-you-love-someone-show-it

 

៙បង​ខាន​ផ្ញើ​សារ​ទៅ​អូន​យូរ​

តែ​ចិត្ត​មិន​ធូរ​នៅ​មាន​ស្រី​

មិន​បាន​បើក​ចេញ​ពី​ហឫទ័យ​

ផ្ញើ​ឱយ​ពិសី​ឃើញ​តាម​សារ​។

ទូរសព្ទ​មិន​អាច​ហៅ​ចេញ​​បាន​

សារ​ក៏​ខក​ខាន​មិន​ទៅ​ណា​

មាន​តែ​សារ​ផ្ញើ​តាម​ចិន្តា​

សង្ឃឹម​ជីវា​បាន​បើក​អាន​។

ចង់​ផ្ញើ​សារ​​ទៅ​ពេល​ចួប​ស្រី​

តែ​គ្មាន​លេស​អ្វី​ជូន​កល្យាណ​

រាល់​ដង​បង​ឆ្លៀត​ពេល​បុណ្យ​ទាន​

មាន​ហេតុ​ធ្វើ​ស្ពាន​ជូន​ពរ​ស្រី​។

ខ្លាច​អូន​ភ្លេច​បង​ទើប​ផ្ញើ​សារ​

នៅ​ចង់​រក្សា​ស្នេហ​ឱយ​ថ្មី​

ផ្ញើ​ច្រើន​រំខាន​អូន​ហា​ស្តី​

​ហាក់​យើង​គ្មាន​អ្វីទាក់​ទង​គ្នា​។

បង​មិន​បាច់​ស្តី​ក៏​អូន​ដឹង​ (ថា​យើង​មាន​ទំនាក់​ទំនង​គ្នា​)

ស្នេហ​យើង​ស្ងាត់​ឈឹង​តែ​មួយ​គ្រា​​

បងស្នេហ​អូន​ពិត​អូន​បែរ​ជា​

ខឹង​ចោទ​លុះ​​ហៀរ​ស្នេហ​លែង​ក្សាន្ត​។

មួយ​សបា្តហ​ឃើញ​តែ​មួយ​ថ្ងៃ

ចួន​កាល​ចរណៃ​មិន​ដឹង​ប្រាណ​

ចួបពី​ចម្ងាយ​ក៏​សុខ​សាន្ត​

ទោះ​មិន​អាច​បាន​ស្តី​រក​គ្នា​។

អូន​ក៏​ឃើញ​បង​បង​ក៏​គិត​

មិន​ដឹង​វរមិត្រ​ប៉ង​មាន​គ្រា​

​ដូចបង​ទេ​ស្រី​បង​ទាម​ទារ​​

ឱយ​បាន​សន្ទនាទើប​ចួប​ពិត​​​។

ទោះ​គ្មានរឿង​​អ្វី​​​នឹង​វាចា​

មាន​ក្តី​ស្នេហា​ធ្វើ​ជា​មិត្រ​

នៅ​កណ្តាល​យើងទាំង​ពីរ​ចិត្ត​

អូនក៏​​នៅ​គិត​មិន​ដាច់​ស្រេច​។

តែ​អូន​មិន​ដែល​សារភាព​ទេ​

ទោះ​បី​មាស​មេ​ប្រើ​អស់​ក្បាច់​

កុហក​ទោះ​បង​ដឹង​ក៏​ដាច់​

ចិត្ត​ឆ្លើយ​សម្រេច​ថា​មាន​គេ​។

រាល់កន្លែង​បង​ជួស​គេ​អស់​

ទោះ​បី​ចន្លោះ​ជួស​ទំនេ​

គេ​មិន​អាច​ជួស​បង​គ្រប់​ពេល​

ក៏​អូន​រិះ​រេ​ពន្លើស​ស្នេហ​។

អូន​មាន​លេស​តបឆ្លើយ​​ដោះ​សា​

បង​ក៏​មាន​សារ​លេស​ស្នេហ​ដែរ​

ឱយ​តែ​អូន​នៅ​ទទួល​ថែ​

បង​ក៏​មិន​ប្រែ​ផ្ញើ​មិន​ណាយ​។

សង្ឃឹម​អូន​មិន​អាច​ភ្លេច​បង​

ចាំ​ស្នេហ​យើង​​ចង​គិត​ខ្វល់​ខ្វាយ​

អាន​​សារ​បងហើយ​បើ​មិន​ស្តាយ​

អាច​លុប​រំសាយ​តាម​ថ្លៃ​ស្នេហ​៕៚​

អង្គារ, ២២:៣០-២៣:០៥, ២១/០១/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s