បើ​មិន​ស្រឡាញ់​បង អូន​អាច​ស្រឡាញ់​គេ​

SadQuote49

មិន​ស្រឡាញ់​បង​ ពិត​មែន​ទេ?

ឮ​ពាក្យ​មាស​មេ​ ហើយ​ឈឺ​ចាប់​

មិន​ជឿ​សារ​ចារ​​ លុះ​​បាន​ស្តាប់​

ផ្ទាល់​អូន​សា​សព្ទ​ ទើប​ជឿ​បាន​។

បើ​ចំពោះ​មុខ​ បង​​ចង់​ដឹង

ចាំ​មើល​ព្រលឹង​ នៅ​ក្លាហាន

​ឬ​ឱន​មុខ​ឈ្ងប់​ ឫក​កល្យាណ​

ដើរ​ចេញ​មិន​ខាន​ ខ្លាច​ប្រឈម​។

បើ​មិន​ស្រឡាញ់​ អ្វី​ត្រូវ​ខ្លាច​?

ហេតុ​អ្វី​មិន​អាច​ ទល់​មុខ​ព្រម​

ស្បថ​មិន​ស្រឡាញ់​ បំផ្លាញ​ខ្ទម​

ស្នេហ​ឱយ​គ្រាំ​ទ្រោម​ សម​ចិត្ត​ស្រី​។

ធ្វើ​បាន​អូន​អាច​ ស្នេហ​គេ​ហើយ​

បង​គ្មាន​ទៀត​ឡើយ​ ពាក្យ​បេតី​

ជូន​ស្រី​ដែល​មិន​ ព្រម​ប្រណី​

ព្រលែង​មាស​មៃ​ ទៅ​រក​គេ​។

គួរ​អស់​សំណើច​ តាម​ពិត​ទៅ​

ទោះ​បី​អូន​នៅ​ មាន​ចិត្ត​ទេ​

ទោះ​បី​បង​ឈាត់​ ស្រស់​មាស​មេ​

ក៏​មិន​អាច​ជ្រេ​ យក​ចិត្ត​ស្រី​។

មាន​តែ​អូន​ទេ​ អាច​សម្រេច​

បង​ត្រឹម​បូរ​បាច់​ ប្រយោជន៍​អ្វី?​

បើ​អូន​មិន​ស្នេហ​ នឹង​មាន​ន័យ​

ថា​ក្បដ​ពិសី​ ធ្វើ​ស្រប​ច្បាប់​។

បើ​ស្រឡាញ់​បង​ ទៅ​មាន​គេ​

នោះ​ស្រស់​មាស​មេ​ នឹង​ឈឺ​ចាប់​

មិន​មែន​តែ​បង​ ស្នេហ​យើង​ស្លាប់​

ព្រោះ​តែ​ការ​ស្តាប់​ តែ​មួយ​ខាង​។

បើ​មាន​គេ​ហើយ​ គិត​ឃើញ​កែ​

ទុក​ថា​ក្តី​ស្នេហ​ អាច​ភ្លឺ​ស្វាង​

នៅ​អាច​ដឹង​ថា​ រឿង​គ្រប់​យ៉ាង​

មិន​មែន​កសាង​ តែ​ម្ខាង​ឡើយ​។

គ្រាន់​មាន​​កម្លាំង​ ចិត្ត​ស្នេហ​នេះ​

ឱប​លុះ​ទ្រូង​ប្រេះ​ មិន​ស្តាយ​ក្រោយ​

អាច​សុខ​​ចិត្តទោះ​​ មិន​​ដល់​ត្រើយ​

ស្រឡាញ់​ឱយ​ហើយ​ ចង​ចាំ​ផង​៕៚​

ព្រហស្បតិ, ២៣:០៥-២៣:៣១​, ១៦/០១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s