ស្រឡាញ់អូន​ មិន​ខ្លាច​អូន​មិន​ស្រឡាញ់​វិញ​

SadQuote66

៙ហ៊ាន​ស្រឡាញ់​អូន​ តាម​មិន​លែង​

លុះ​គេ​ប្រជែង​ ដណ្តើម​ស្នេហ​

អូន​នៅ​ឃើញតែ​ បង​ដដែល​

​ទាស់​នៅ​ត្រង់​នៅ​ មិន​ជឿ​ចិត្ត​។

អូន​ជឿ​គេ​ស្នេហ​ អូន​ស្មគ្រ​ស្មោះ​

តែ​មិន​ជឿ​សោះ​ ចេះ​តែ​គិត​

ថា​បង​មិន​ត្រង់​ គ្មាន​ស្នេហ​ពិត​

ទោះ​បង​នៅ​ផ្តិត ​ស្នាម​ស្នេហ​ជូន។

ទី​បំផុត​អូន​ ជ្រើស​យក​គេ​

ទោះ​ស្រស់​មាស​មេ​ បាន​ដឹង​ខ្លួន​

ថា​បង​នៅ​ស្នេហ​ ប៉ង​ចួប​ចួន​

ធ្វើ​ដូច​មាស​ស្ងួន​ ភ្លេច​ស្នេហ​បង​។

ធ្លាប់​ជឿ​វរមិត្រ​ មួយ​ដង​ដែរ​

តែ​បេះដូង​ប្រែ​ ឈាត់​បំណង​

​ហាក់​ដូច​សម្តែង​ មិន​ពិត​ផង

ជា​រូប​នួន​ល្អង​ ថ្ពិន​បោក​ប្រាស់​។

បង​មិន​ដឹង​អូន​ ស្នេហ​គេ​ពិត​

ឬ​គ្រាន់​ជួស​ចិត្ត​ ពេល​ស្អប់​ណាស់​

ប្រឹង​បង្ហាញ​ទាស់​​​ បក​​បញ្ច្រាស​

គំរាម​ផ្តេស​ផ្តាស​ អួត​ប្រុស​ថ្មី​។

បង​ដឹង​តែ​ថា​ បង​ស្នេហ​អូន​

មិន​ខ្វល់​មាស​ស្ងួន​ អូន​គិត​អ្វី​

ទោះ​មិន​ស្រឡាញ់​ បង​ម្តេច​ក្តី​

ជា​សិទ្ធិ​ពិសី​ កុហក​បង​។

សំខាន់​អូន​ច្បាស់​ ចិត្ត​ខ្លួន​ឯង​

ទោះ​មិន​​សម្តែង ឱយ​ឃើញ​ផង​ ​​

បង​អាច​ស្រឡាញ់​ ពី​ក្រោយ​ខ្នង​

សង្ឃឹម​នួន​ល្អង​ ងាក​ក្រោយ​ឃើញ​៕៚

ដោយ តៃ សុវណ្ណារុណ

អង្គារ, ២២:៤៣-២៣:០៧, ១៤/០១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s