អូន​ក៏​ដូច​គ្នា​

The Same

អូន​ថា​ស្អប់​បង

តប​បក​ម្តង​ៗ​

កប់​ន័យ​ដដែល

​ហាក់​គ្មាន​ស្នេហ​សោះ​

មួយ​ជាតិ​មិន​ប្រែ​

បងជឿ​ខ្លះ​ដែរ​

តែ​គ្មាន​ភស្តុតាង​។

បង​តប​ស្រឡាញ់​

អូន​តប​ស្អប់​បាញ់​

អួត​ប្រុស​ក្អេង​ក្អាង​

ដាក់​មុខ​ប្រុស​អូន​

ធ្លាប់​ស្នេហ​ធ្លាប់​សាង​

មាន​រូប​គ្រប់​យ៉ាង​

ក្នុង​បេះដូង​ស្នេហ​។

មិន​មែន​តែ​បង​

ក្នុង​ចិត្ត​នួន​ល្អង​

ក៏​នៅ​មាន​ដែរ​

តែ​អូន​កុហក​

ស្រប​ពេល​អូន​ប្រែ​

បោកបង​​ព្រោះ​តែ

កំហឹង​មួយ​ពេល​។

បង​ជឿ​តែ​ម្យ៉ាង​

អូន​ចាំ​គ្រប់​យ៉ាង​

មិន​ខុស​គ្នា​ទេ​

នៅស្នេហ​ញញឹម​

ពេល​នឹក​គ្រប់​ពេល​

សារ​មក​សរសេរ​

សុទ្ធ​តែ​ផ្ទុយ​ចិត្ត​។

បង​គ្រាន់​បញ្ច្រាស​

នឹង​ឃើញ​ចិត្ត​ច្បាស់​

អ្វី​ដែល​អូន​បិត​

បើ​ស្មាន​មិន​ដឹង​

មិន​សម​ស្នេហ​ពិត​

បើ​តាម​វរមិត្រ​

មក​ខុស​រហូត​៕៚​

ព្រហស្បតិ, ២៣:០៤-២៣:២៤, ០១/០៩/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s