ស្រឡាញ់ឡើង​វិញ​​​ (Re-Love)

Want to be Real

៙ស្រឡាញ់​ម្តង​ហើយ​អូន​ងរ​ខឹង​

លែង​ស្តី​ស្ងាត់​ឈឹង​រក​រូប​បង​

លែង​ស្រឡាញ់​ហើយ​ស្រស់​នួន​ល្អង​

ប្រញាប់​ទៅ​ចង​នឹង​ប្រុស​ថ្មី​។

បើ​អាច​បង​​ស្នើ​ស្នេហ​ម្តង​ទៀត​

ចង់​ឱយ​អូន​ឆ្លៀត​គិត​លក​លៃ​

អាច​ចាត់​ទុក​បង​អ្នក​ដទៃ​

ក៏​អាច​មាស​មៃ​ស្នេហ​ម្តង​ទៀត​។

ឱយ​តែ​អូន​អាច​បង​មិន​ថ្វី​

មិន​ចង​ចាំ​អ្វី​ដែល​ចោល​ម្សៀត​

លាង​ចោល​ចង់​ដាក់​ស្នេហ​ថ្មី​​សៀត​

ទោះ​ស្រី​នោះ​មាឌ​រូប​ដ​ដែល​។

មិន​ប៉ង​ស្នេហ​ថ្មី​នឹង​ស្រី​ផ្សេង​

តែ​ចង់​ផ្តើម​​ក្មេងម្តង​ទៀត​​ដែរ​

ចាំ​ចាស់​នឹង​អូន​ទើប​ក្តី​ស្នេហ​

ទុក​ថា​បាន​ក្បែរ​ក្តី​សុខ​ពិត​។

អាច​ស្រឡាញ់​បង​សា​ថ្មី​ទេ​

ធានា​​មាស​មេប្រែ​ជីវិត​

ទោះ​បង​ដដែល​តែ​ប្រែ​ចិត្ត​

ដូច​ជា​វរមិត្រ​មាន​ស្នេហ​ថ្មី​។

ព្រោះ​បង​ស្គាល់​អូន​ច្បាស់​ជាង​មុន​

មិន​បណ្ដាក់​ទុន​ក៏​មិន​ថ្វី​

ទុក​ឱយ​អូន​គិត​លុះ​ច្បាស់​ក្តី​

ជឿ​ជាក់​ពិសី​មិន​ស្តាយ​ក្រោយ​។

ស្នេហ​ថ្មី​គូ​ចាស់​អារម្ម​ប្រែ​

បើ​បាន​ថ្នម​ក្បែរ​ស្នេហ​​ត្រាណ​ត្រើយ

អាច​ដក​ដង្ហើមបាន​ស្រួល​ហើយ​

អាច​ត្រៀម​ចម្លើយ​ឆ្លើយ​មុន​ស្លាប់​៕៚​​​​​​

ដោយ តៃ សុវណ្ណារុណ

ព្រហស្បតិ, ២២:៤៣២២:៥៧, ០៩/០១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s