​ឆ្លង​ឆ្នាំ​ថ្មី នៅ​ស្រឡាញ់​ស្នេហ​ចាស់​

importance-of-time-and-love

៙ថ្មីតែ​ឆ្នាំ​ ចាំ​អ្នក​ចាស់​ មិន​ផ្លាស់​ចិត្ត​

នឹក​វរមិត្រ​ ស្នេហ​បៀក​បិត​ ឱយ​ចិត្ត​នឹង​

ទើរ​ត្រង់​កាល​ ស្នេហ​ស្និទ្ធ​ស្នាល​ ក្បែរ​ព្រលឹង​

មាន​ងរ​ខឹង​ អឹម​អៀន​គេច​ តែ​ស្នេហា​។

ត្រៀម​វេលា​ សារ​ស្រុះ​គ្នា​ ផ្ញើ​ស្នេហ​ពិត​​

មុន​ពេល​បិត​ ឆ្នាំ​ចាស់​ចូល​ ឆ្នាំ​ថ្មី​ណា​

សារ​ឆ្នាំ​ថ្មី​ ផ្ញើ​តាម​ក្រោយ​ កំពុងចារ​

សេចក្តី​ថា​ ថ្មីតែ​ឆ្នាំ​​ ស្រឡាញ់​ចាស់។

ស្នេហ​ចាស់​ថ្មី​ ​ជាប់​តែ​​អ្វី​ ដែល​មាន​ឫស​

ចាក់​ជាប់​មនុស្ស​ ដែល​ស្រឡាញ់​ មិន​អាច​ផ្លាស់​

ទោះ​វេលា​ ហូរ​មិន​ឈប់​ មិន​បញ្រ្ចាស់​

ស្នេហ​អូន​ណាស់​ បើ​មិន​ច្បាស់​ គិត​មើល​បាន​។

មើល​ថយ​ក្រោយ​ ឆ្នាំ​ចាស់​ដោយ​ ម៉ត់​ចត់​ទៅ​

ភស្តុ​តាង​នៅ​ តែដក់​ជាប់​ ចិត្ត​និង​ប្រាណ​

អូន​ក៏​ដូច​ រូប​បង​ដែរ​ រឿង​ប៉ុន្មាន​

ដែល​កល្យាណ​ និង​បង​សាង​ មិន​រលុប​។

រសាត់​តែ​ អារម្ម​ស្នេហ​ ដែល​មិន​ត​

បង​​ស្មោះ​ស​ អូន​នៅ​ល្អ​ មិន​បាន​ឈប់​

តែ​និស្ស័យ​ ហាក់រិត​ឆ្ងាយ​ ទាំង​ថ្ងៃ​យប់​

ខំ​ប្រឹង​ទប់​ ទោះ​មិន​ឈប់​ ក៏​យឺត​ដែរ​។

ចង់ស្រឡាញ់​ មិន​ខ្វល់​ពី​ ពេល​វេលា​

មិន​ទាម​ទារ​ ឱយ​វេលា​ អាច​កែ​ប្រែ​

វិល​ថយ​ក្រោយ​ ទោះ​បី​ប៉ង​ ក៏​បង្វែរ​

សូម​ឱយ​ស្នេហ​ អូន​ត្រលប់​ គឺ​គ្រប់​គ្រាន់​។

អូន​ជា​ពេល​ វេលា​ដែល​ បង​ត្រូវ​ការ​

គ្មានជីវា​ ទោះ​ពេល​វិល​ ថយ​ជំនាន់​

ក៏​គ្មាន​ន័យ​ មិន​អាច​រស់​ ទាំង​បំភាន់​

ជា​ទោស​ទណ្ឌ ជាន់​ស្នេហមិន​ ឱយ​ឆ្លង​ឆ្នាំ៕៚

អង្គារ, ២៣:០៦២៣:២៣, ៣១/១២/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s