ធ្វើ​មិន​ស្គាល់​បង​ មាន​អារម្ម​ដូច​ម្តេច​ដែរ​?

attention

ស្អប់ហើយមិនចង់ឃើញរូបបង

ចួបក៏ស្នេហស្នងធ្វើមិនស្គាល់

ឆ្លងកាត់ឱនមុខមិនចង់ពាល់

ចួបក្នុងចិត្តផ្ទាល់តែប្រកែក។

អូនធ្វើដូចអូនស្អប់បងណាស់

ទង្វើបញ្ច្រាសចរិយាចែក

លាក់ចិត្តស្រឡាញ់សែនចម្លែក

ដែលឫកអូនប្លែកចំពោះបង។

មិនឃើញធ្វើដាក់ប្រុសផ្សេងសោះ

សូម្បីមិត្រប្រុសថ្មីអូនផង

ក៏គ្មានប្រតិកម្មខ្លាំងកន្លង

អាចឱយនួនល្អងអៀនប្រឹងខ្ទប់។

តែតែងប្រកែកថាមិនស្នេហ

ទាំងចួបតែងតែអៀនប្រឹងទប់

ធ្វើខឹងបងម្តងថ្ងៃម្តងយប់

ពេលណាអូនឈប់ដាក់ទណ្ឌកម្ម?។

មិនថាអូនស្តីដូចម្តេចទេ

មិនជឿមាសមេមិនរកាំ

កែវបេះដូងប្រេះធ្វើមិនស្រាំ

ប្រឹងលេបតែថ្នាំមិនព្យាបាល។

ធ្វើមិនស្គាល់បងពិបាកណាស់

ទើបអូនប្រែផ្លាស់ម្តងត្រកាល

ញញឹមដាក់បងយ៉ាងស្និទ្ធស្នាល

បងតាមពេលណាធ្វើងរខឹង។

ម្តងស្រឡាញ់បងម្តងស្អប់បង

មិនដឹងស្នេហស្នងចែកដាច់ផឹង

ឬស្រឡាញ់បងពេគទេដឹង?

ទើបមាសព្រលឹងទប់មិនបាន។

បើអារម្មនោះធ្វើទុក្ខណា

សូមស្រស់ជីវាស្តាប់កល្យាណ

តាមវាម្តងទៅក្រែងសុខសាន្ត

បានក្បែរខ្លួនប្រាណប្រុសអូនស្នេហ។

តែបើប្រកែកមិនទទួល

អូនធ្វើម្តេចស្រួលក៏បានដែរ

តែត្រូវចាំថាបងស្មគ្រថែ

មិនបាននៅក្បែរក៏ស្នេហស្រី។

សង្ឃឹមស្នេហយើងអាចរស់វិញ

ព្រះចន្ទ្រមិនពេញវង់បូណ៌មី

ក៏មានទន្សាយឋិតប្រក្រតី

គ្រាន់តែមាសមៃមិនចាប់ផ្លឹក។

អូនមិនចាំបងបងចាំអូន

ស្នេហបងសោះសូន្យក៏អាចនឹក

ស្នេហដែលនៅរស់រីកក្នុងទឹក

ឆ្លុះរូបរលឹកឃើញស្នេហា៕

មានគំនិតសរសេរ ២៣/១២/២០១៣

ពុធ, ២២:៣២-២២:៥៦, ២៥/១២/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s