ស្នេហា​នៃ​ស្នេហា​ (To Love Love)

hinhdethuong85

ស្រឡាញ់​តែ​ម្យ៉ាង​មិន​ត្រឹម​តែ​

មាន​អារម្ម​ស្នេហ​រូប​រាង​កាយ​

គឺ​ស្នេហ​ទាំង​ស្នេហ​ដែល​ចំណាយ​

ជូន​មិន​ខ្វល់​ខ្វាយ​ព្រោះ​ស្នេហា​។

ស្រឡាញ់​ការ​ដែល​គេ​ស្នេហ​តប​

ទៅ​តាម​ទិស​ស្រប​នៃ​ចិន្តា​

ព្រម​ព្រៀង​ភ្ជាប់​ចិត្ត​ដែល​ចរចា​

នៅ​ក្នុង​ខ្លឹម​សារគឺ​​យល់​គ្នា​។

ស្រឡាញ់របៀប​ដែល​សង្សារ​

ធ្វើ​​ឱយ​ស្នេហាមិន​បាច់​ទារ​

សុំ​សងជា​ស្នេហ​ឱយ​យូរ​យារ

រហូត​ជរា​អស់​សង្ខារ​។

ស្រឡាញ់ក្តី​ស្នេហ​ដែល​កើត​មក​

គ្មាន​​កាយ​តែ​ជ្រក​ក្នុង​ចិន្តា​

ឥត​មាន​អ្វី​ឱប​ឱប​ស្នេហា​

សុបិន​ឃើញ​សារ​តាម​ផ្លូវ​ចិត្ត​។

ស្រ​ឡាញ់​បាត់​ហើយ​ក៏​នៅ​ស្នេហ​

ព្រោះ​មិន​បាន​ប្រែ​កែ​ស្នេហ​ពិត​

ស្នេហ​បាត់​ចិន្តា​នៅ​មានឋិត

ទើប​មួយ​ជីវិត​នៅ​តែ​ចាំ​។

អនុស្សាវរីយ​នៅ​ស្រឡាញ់

ត្រូវ​បាន​ត្របាញ់​ដោយ​​​ច្រើន​កាំ​

ចង​ជា​កង់វិល​​ប្រៀប​ដូច​ថ្នាំ

ព្យាបាល​លុះ​សាំ​ស៊ាំ​បេះដូង​។

ស្រឡាញ់​នៅ​ក្នុង​ក្តី​ស្រឡាញ់​

មាន​រស​ឈ្ងុយ​ឆ្ងាញ់មិន​សាប​សូន្យ​

ពី​ចិត្ត​នៅ​នឹក​រឿង​បង​អូន​

ដែល​បង្កើត​​កូន​នៃ​ក្តី​ស្នេហ​៕៚

ដោយ តៃ សុវណ្ណារុណ

សៅរ, ២៣:១០២៣:៣៧, ២១/១២/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s