ស្រឡាញ់​ដើម្បី​ឱយ​គេ​ស្រឡាញ់​ (to Love to be Loved)

quote-we-are-never-so-defenceless-against-suffering-as-when-we-love-never-so-helplessly-unhappy-as-when-sigmund-freud-317620

ដំបូងមិន​ស្គាល់​ក្តី​​ស្រឡាញ់

ស្គាល់​ហើយ​ចុះ​ចាញ់​យល់​ឯក​​ឯង

មិន​បាច់​បង្រៀន​ឱយ​ប្រឹង​ប្រែង​

ក៏​ចេះ​សម្តែង​ស្រឡាញ់​សង​។

រៀន​ស្រឡាញ់​ហើយ​ស្រឡាញ់​គេ​

ចង់​ឱយគេ​ផ្ទេរ​ស្នេហ​ឱយផង​

មិន​មែន​ស្រឡាញ់​ជា​ច្រើន​ដង​

ស្រឡាញ់​ត្រឹម​ម្តង​ចង​រហូត​។

ឱយ​តែ​ស្រឡាញ់ពី​ចិត្ត​ពិត​

បើក​ហើយ​ចូល​បិត​ខ្លាច​របូត​

មិនឱយ​នរណា​មក​ប៉ះ​ឆូត​

ឱយ​គេ​ដក​ហូត​បេះដូង​បាត់​។

ស្រឡាញ់​មិន​ចេះ​តែ​ស្រឡាញ់​

ចង់​​ឱយ​គេ​បាញ់​តប​គ្រប់​មាត់​

ទាំង​ភាសា​ចិត្ត​មិន​ចង់​ស្ងាត់​

ទៅ​មក​រសាត់​ទើប​ហៅ​ស្នេហ​។

មិន​មែន​ត្រឹម​តែ​ស្រឡាញ់​ទេ​

គឺ​ចង់​ឱយ​គេ​ស្រឡាញ់ដែរ​

មាន​ទៅ​មាន​មក​មិន​ដាច់​ខ្សែ​

ទើប​ធានា​ថែ​ស្នេហា​ស្មោះ​៕៚​

មាន​គំនិត​សរសេរ​ សុក្រ​, ១៩/១២/២០១៣

ព្រហស្បតិ​, ២២:៤៦-២៣:០៩, ១៩/១២/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s