ច្បាប់​

Thomas Jefferson on law

៙ច្បាប់​តែង​ដោយ​មនុស្ស ចរិត​មនុស្ស​

ស​ខ្មៅ​ជំរុះ​ ដោយ​មនុស្សា​

ពេល​មនុស្ស​ថា​ត្រូវ​ ត្រូវ​គេ​ចារ​

ពេល​ខុស​ត្រង់​​ណា​ គេ​កែ​ប្រែ​។

អ្នក​តែង​ច្បាប់​ត្រូវ ​មាន​យុត្តិធម៌​

ទើប​ច្បាប់​ផ្ទេរ​​ផ្ទាល់​ យុត្តិធម៌ដែរ​

តែ​បើអ្នក​តែង​ សុទ្ធ​តែ​ក្អែល​

ច្បាប់​ក៏​មាន​ខ្សែ​​ មិន​ខុស​​ម្ចាស់​។

ឬអ្នក​អនុវត្ត​ ធាត់​អំនាច​

​ច្បាប់​ក៏​ត្រូវ​ខ្លាច​ អ្នក​ធ្វើ​ច្បាស់​

ច្បាប់​ខ្លាច​គេ​ចាប់ ​សម្លាប់​ផ្តាស​

មិន​អាចបញ្ច្រាស​ អ្នក​ធ្វើ​ខុស​។

ពេល​ច្បាប់​បំរើ​ ប្រយោជន៍​គេ​

គេ​តែង​រិះ​រេ លើក​បំផុស​

ពេល​មិន​បំរើ​ គេ​ស្រួល​ស្រុះ​

ប្រឹង​កែ​ជំរុះ​ ដក​បន្លា​។

បើ​កែ​​មិន​បាន​ គេ​បំពាន​

ការអនុវត្តគ្មាន​ តាម​ត្រង់​ណា​

​រួច​បើ​អ្នក​ផ្សេង​ រិះ​គន់​​ថា​

គេដាក់​ទោស​​ថា​ស្តី​មិន​ពិត​​។

ច្បាប់នៅ​លើ​មាត់​ ដូច្នេះ​ឯង​

គេ​មិន​ដែល​ចែង តែ​មាន​សិទ្ធិ​

ប្រើ​អំនាច​គ្រប​ ជាន់​មាត់​បិត​

រស់​មាន​ជីវិត​ តែ​អ្នក​ខ្លាំង​៕៚

ពុធ, ២២:៤០២៣:១៨, ១៨/១២/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s