តួ​ឯក​ស្នេហ​

Truth kill Love not Lie

សារភាព​ស្នេហ​ហើយ​ហើយ​អូន​ខឹង​

ធ្វើ​ដូច​ព្រលឹង​មិន​ស្នេហ​បង​

ចង​ចិញ្ចើម​ដាក់​ក្រញូវ​ផង​

ដើរ​ចេញ​តែ​ម្តង​មិន​ងាក​ក្រោយ​។

អូន​មិន​តប​ស្នេហ​ក៏​ហី​ទៅ​

ចាំ​បាច់​អ្វី​ពៅ​កំហឹង​ដោយ​

មិត្រ​ភាពក៏​គ្មាន​ជា​អំណោយ​​​

គឺ​អូន​​ចង់​ឱយ​បង​អាក់​អន់​។

អូន​មិន​ខ្វល់​ទេ​ព្រោះ​មិន​ត្រូវ​

បង​មិន​សម​នៅ​ឱយ​អូន​ឆ្អន់​

ទើប​អូន​ចេញ​មុន​យ៉ាង​ទាន់​ហន់​

មិន​ចង់​អាសន្ន​ទាក់​ទង​បង​។

បង​ដឹង​បង​គ្មាន​អ្វី​ល្អ​ទេ​

មិន​អាច​ដូច​គេ​មិន​សម​ចង​

បែរ​មក​ស្រឡាញ់​ទាំង​នួន​ល្អង​

មិន​ដែល​ប៉ុន​ប៉ង​គិត​ស្នេហា​។

តើ​បង​ច្រលំពិត​​មែន​ទេ​?

ឬ​ចិត្ត​​មាស​មេខុស​ចរិយា​

រាល់​ស្នាម​ញញឹម​ខុស​ចិន្តា

ខ្លឹម​សារ​វាចា​បង​ប្រែ​ខុស​។

អារម្ម​នេះ​បង​មាន​តែ​ឯង​

ព្រោះ​​អូន​សម្តែង​តួចំរុះ​

ច្រលំ​បង​ស្មាន​តួ​ឯក​ប្រុស​

បង​មាន​កំហុស​ភ្លេចខ្លួន​ឯង​។

មិន​មើល​ថា​ខ្លួន​តួ​បែប​ណា​

តួ​ស្រី​ឯណា​ព្រម​​សម្តែង

ជា​មួយ​បង​នោះ​មិន​ចេះ​ក្រែង​

អូន​ភ្លឺ​ចាំង​ចែង​ម្តេច​អាច​ផ្ទឹម​។

បើ​អូន​បាន​ចេញ​ចាក​ទៅ​ហើយ​

តួ​ដូច​​ត្រាណ​ត្រើយបង​សង្ឃឹម​

​អាច​បាន​​តួ​​ប្រុស​ស្រស់​ញញឹម​​

​ស្នេហ​អាច​ចិញ្ចឹម​លុះ​បិត​ឆាក​៕៚

២៣:០៤២៣:៣២

ចន្ទ្រ, ១៦/១២/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s