ថើប​

funny-first-kiss-art-mind-blown

ចង់​ថើប​ស្រី​ដែល​ខ្លួន​ស្រឡាញ់​

ទោះអូន​ខ្មួល​ខ្មាញ់​សែន​អឹម​អៀន​

ទោះ​អូន​ចោទ​ថា​បង​បំពាន​

ក៏​នៅ​តែ​ហ៊ាន​ឱយ​តែ​បាន​។

មិន​មែន​ចង់​កេង​ចំណេញ​ឡើយ​

ស្រឡាញ់​ត្រាណ​ត្រើយ​ទើប​​ក្លាហាន​

កៀក​ក្បែរ​សុំ​ថើប​កុំ​រុញ​ច្រាន​

ឱយ​ឆ្ងាយ​ពី​ប្រាណ​ស្រី​ឡើយ​ណា​។

ស្រឡាញ់​នាំ​ឱយ​ចង់​បែប​នេះ​

បើ​ឱយ​របេះ​ឃ្លាត​កាយា​

ហៅល្ងង់​ខ្លៅ​មិន​យល់ចិន្តា​

មនុស្ស​ស្រី​វាចា​តែង​ផ្ទុយ​ចិត្ត​។

​​ពេល​នេះ​ចង់ថើបហួស​ពេល​ហើយ​

ព្រោះ​មាស​ត្រាណ​ត្រើយ​មាន​អ្នក​សិ្នទ្ធ​

លែង​ស្គាល់​បង​ហើយ​​​ស្នេហ​លែង​ពិត​

អាច​ត្រឹម​តែ​ជិត​ពី​ចំងាយ​។

ថើប​បាន​តែ​ខ្យល់​បក់​ពី​អូន​

អាច​ថើប​មាស​ស្ងួន​មិន​ជិនណាយ

ក្នុង​ចិត្ត​សុបិន​អាច​ឃើញ​កាយ​

តែ​នៅសែន​​ឆ្ងាយ​​​កាយ​មនុស្ស​ពិត​។

ទាំង​ចិត្ត​អូន​ក៏​នៅ​គេ​អស់​

អ្វី​ដែល​នៅ​ស្មោះ​អូន​បាន​បិត​

ចាត់​ទុក​លែង​ស្គាល់​ប្រុស​វរមិត្រ​

ដែល​មួយ​ជីវិតមិន​អាច​ភ្លេច​៕៚​

ដោយ តៃ សុវណ្ណារុណ

សៅរ, ២៣:៣៤២៣:៤៩, ២៣/១១/២០១៣

Advertisements