ស្រឡាញ់​​ទើប​អាច​ធ្វើ​បាន​

Chair of Lover

បើ​ស្នេហ​នៅ​សល់​ក្នុង​ចិត្ត​អូន​

បេះដូង​មិន​សូន្យ​ភ្ជាប់​គ្នា​វិញ​​

គង់​ស្បើយ​កករ​លែង​ទោម្នេញ​

ទោះ​បែរ​ខ្នង​ចេញ​ក៏​នៅ​ស្នេហ​។

តែ​មិន​មែន​ឡើយ​ស្នេហ​មិន​សល់​

ទើប​គ្មាន​កំណល់​ដាច់​អស់​ខ្សែ​

មាន​តែ​ស្រប​តាម​ការ​ប្រួល​ប្រែ​

អ្វី​ដែល​អាច​ថែ​គឺ​អតីត​។

ស្នេហ​ដែល​នៅ​សល់​ក្នុង​ចិត្ត​បង​

អង្វរ​នួន​ល្អង​ឱយ​យល់​ចិត្ត​

មិន​ចង់​បាត់​អូន​ពី​ជីវិត​

ទើប​ឃាត់​វរមិត្រ​ខាង​តែ​បាន​។

តែ​ហាម​ដូច​ម្តេច​បើគ្មាន​​ស្នេហ

ទើប​មិន​អាច​កែ​​​​ចិត្ត​កល្យាណ​

ដែល​គ្មាន​រូប​បង​នៅ​រំខាន​

ចេញ​​ទើប​សុខ​សាន្តបេះដូង​ស្រី​។

​អូន​ថា​យើង​ត្រូវ​បញ្ឈប់វា​

មាន​តែ​ចែក​គ្នា​រាល់​ហឫទ័យ​

ដែល​បាន​ភ្ជាប់​គ្នា​លែង​មាន​ន័យ​

គ្មាន​អ្វី​ឱយ​ស្តី​នៅ​បន្ត​។

អូន​នៅ​ចាំ​ថា​ជាប់​គ្នា​ដែរ​

បែរ​មិន​ចាំ​ស្នេហ​រឿង​ល្អៗ​

​មើល​ឃើញ​តែ​ខ្មៅ​មិន​យល់​ស​

មួយ​ម៉ាត់ស្នេហ​ក៏​ពោល​ប្រកែក​។

បែរ​មុខ​ចេញ​ហើយ​កាយ​ក៏​ទៅ​

ក៏​លែង​​ឃើញ​ពៅ​នៅថ្ងៃ​ស្អែក​

ទឹក​មិន​នឹង​គង់​ពេលកែវ​បែក​

ហូរ​ទៅ​ឋានចែក​ថ្មី​ជីវិត​។

មាន​តែ​ស្នេហ​ទេ​បង​ជូន​អូន​

ឱយ​ហើយ​មិន​សូន្យ​ទោះ​ខ្សោះ​ពិត​

ស្នេហ​ក្នុង​កាយ​បង​នៅ​តែ​ដិត​

ទើបនៅ​ថេរ​ឋិតចាំ​មើល​ស្រី​។

អូន​ក៏​ដូច​គ្នា​លុះ​ស្នេហ​ចាស់​

កើត​វិញ​ទើប​សះ​ស្នាម​រីងរៃ​

បើ​ភ្នែក​ឃើញ​អូនមិន​វិល​វៃ​

បញ្ជាក់​សេចក្តី​ស្លាប់​ស្នេហា​៕៚​​

អាទិត្យ, ២៣:៤៤-២៤:១២, ២៥/១១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s