មួយ​ក្នុង​មួយ​ជីវិត​

3662_448201165210630_335277783_n

ទោះ​គេ​ស្តី​ថា​ល្ងង់​ឬ​ឆ្កួត​

ក៏​នៅ​អំនួត​ព្រោះ​តែ​ស្មោះ​

ស្រឡាញ់​តែ​ម្នាក់​​​ជូន​ទាំង​អស់​​

ស្នេហ​ហើយ​ជូន​អស់​មិន​លាក់​​បាំង​។

មិន​អាច​ជួស​ដោយ​អ្នក​ដទៃ​

អ្នក​ក្រោយ​មក​ថ្មី​ស្នេហ​មិន​ខ្លាំង​

ទោះ​ល្អ​ផ្តាច់​ចេញ​ពី​សំរាំង​

ក៏​គ្មាន​កម្លាំង​ប្រៀប​ស្នេហ​ពិត​។

បើ​ពិត​ជា​គូ​ទោះ​មុន​ក្រោយ​

គឺ​មួយ​មិន​ឱយ​លើស​ជីវិត​

ស្រឡាញ់​ឱយ​ហើយ​សុំ​កម្ម​សិទ្ធិ​

ផ្លូវ​ចិត្ត​សុំ​បិត​ទ្វារលុះ​ក្ស័យ​។

លុះ​អនុញ្ញាត​ពី​គូ​ស្នេហ​

ដែល​បាន​ដាច់​ខ្សែ​តែ​អាល័យ​

ចង់​ឱយ​គូ​សុខ​រស់​អាស្រ័​យ​

នឹង​អ្នក​ថ្លា​ថ្លៃ​ជាង​រូប​ខ្លួន​។

តែ​មួយ​នៅ​តែ​មួយ​រហូត​

មិន​ដែល​របូត​ទោះ​បាន​ពួន​

ឃើញ​ច្បាស់​តែ​គូ​ដែល​ចួប​ចួន​

លើ​ស្ពាន​សម​សួន​ឈ្មោះស្នេហ​ពិត​។

តៃ សុវណ្ណារុណ, ២៣:០០?២៣:២៣, ១៤/១១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s