ចាំ​ទោះ​អូន​មិន​ត្រលប់​

sad-evening-Wallpaper__yvt21

អូន​បែរ​ខ្នង​ចាក​ចេញ​ទៅ​ហើយ​

ភ្នែក​មិន​ទាន់​ស្បើយ​នៅ​មើល​ស្រី​

ប្រាណ​​ទៅ​ស្រមោលនៅ​លើ​ដី​

នៅ​គិត​រំពៃ​អូន​ត្រលប់​។

ទោះ​ដឹង​ថា​ទៅ​មិន​រួចឡើយ​​

ចិត្ត​ស្នេហត្រាណ​​ត្រើយ​មិន​ទាន់​ចប់​

នៅ​លួង​ឱយ​ចាំ​មិន​ធុញ​ថប់​

ទោះ​បី​អូន​ស្អប់​​ជឿ​អូន​ស្នេហ​។

មិន​សំខាន់​ត្រង់​ចាំ​នោះ​ទេ​

សំខាន់​មាស​មេ​មើល​ឃើញ​ដែរ​

ចិត្តចាំ​​កាយគ្រាន់​នៅ​មើល​​​ថែ​

ប៉ង​ត្រឹម​តែ​​​ក្បែរ​ចិត្ត​ចរណៃ​។

តែ​សូម្បី​គិត​អូន​នឿយ​ណាយ​

បេះដូង​ទៅ​ឆ្ងាយ​មុន​កាយ​ថ្លៃ​

ឃាត់​អង្វរ​ក៏​ដាច់​ចិត្ត​ក្រៃ​

អស់​អធ្យាស្រ័យ​ក៏​ចាក​ចេញ​។

អូន​មិន​បាន​ងាក​ក្រោយ​នោះ​ទេ​

ចង់​ប្រាប់​មាស​មេ​ទោះ​អូន​ដេញ​

មិន​ឱយ​ចាំ​ក៏​ស៊ូ​ទោ​ម្នេញ

បង​ចង់​បំពេញ​កិច្ច​ចុង​ក្រោយ​។

​ចាំ​ទោះ​ចាំ​គ្មាន​ទី​បញ្ចប់​

ស្រឡាញ់​ខុស​​ស្អប់​មិន​ចុះ​ខ្សោយ​

ទោះ​កាយ​មិន​វិល​វិញ​ក៏​ដោយ​

អ្វី​ដែល​អាច​ឱយ​គឺ​​វេលា​។

សង្ឃឹម​ថ្ងៃ​មួយ​អូន​ជា​វិញ​

លែង​នឹក​ដោល​ដេញ​រឿង​មុន​គ្រា​

ចាំ​គ្មាន​ន័យសំរាប់​ពំងា​

ទើប​ចាក់​ទៅ​ហៀរលិច​ស្នេហ​បង​៕៚

សៅរ, ២៣:១៥២៣:៣៦, ០៩/១១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s