បុរស​កំសត់​ក្នុង​កញ្ចក់​​ (Sad Man in the Mirror)

6c16bc8d-a4ef-4908-a713-a3001f37d659_zps104b8fcb (1)

បាត់​បង់​ស្នេហ​ហើយ ​ពេលឆ្លុះ​កញ្ចក់​

ឃើញ​មុខ​អាក្រក់ ដែល​មិន​រីករាយ​

ស្រពាប់​ស្រពោន​​​ បាត់​អស់​ទ្រង់​ទ្រាយ​

ធ្លាប់​ស្នាម​សើច​លាយ​ ញញឹម​លែង​ចេញ​។

ចង់​សួរ​មនុស្ស​ដែល​ នៅ​ក្នុង​កញ្ចក់​

ម្តេច​មិន​សិត​សក់​ តុប​តែង​បំពេញ​

មិនចាំ​​បាច់​ស្អាត​ គ្រាន់ល្មម​ពេញ​លេញ​

​កុំធ្វើ​​ទោ​ម្នេញ​ គួរ​ធ្វើ​ធម្មតា​។

មិនសួរ​គេ​ថា​ ព្រោះ​ហេតុ​អ្វី​ទេ​?

យើងមិន​មែន​គេ​ មិន​យល់​ទុក្ខា​

ពេល​ទឹក​ហូរ​កាត់​ ថ្ពាល់​​ពី​នេត្រា​

ទើប​ដឹង​ច្បាស់​ថា​ គេ​ពិត​ឈឺ​ណាស់​។

តែ​មិន​អាច​ឃើញ​ ពេល​គេ​បែរ​ចេញ​

បាន​ត្រឹម​ទោ​ម្នេញ​ ជួយ​ហុច​ក្រដាស​

សង្ឃឹម​ទឹក​ភ្នែក​ អាច​ជួយ​ប្តូរ​ផ្លាស់​

ឱយ​បេះដូង​ក្រាស់​ ឡើង​វិញ​រឹង​ប៉ឹង។

ក្រោយ​គេ​យំ​ហើយ​ ឃើញ​មុខ​ដដែល​

គេ​នៅ​ស្តាយ​​ស្នេហ​ សាច់​នៅ​ជាប់​ឆ្អឹង​

ត្រឹម​ប្រឹង​ញញឹម ឱយ​គេ​បាន​ដឹង​

មិន​ស្មាន​គេ​ខឹង​ គប់​កញ្ចក់​បែក​។

ក្រោយ​កញ្ចក់​បែក​ ក៏​​ក្លាយ​ជា​គេ​​

មិន​អាច​គិត​រេ​ ប្រើ​កាយ​ដោយ​ឡែក​

ក្នុង​ចិត្ត​ឃើញ​តែ​ ក្រដាស​រហែក​

មាន​មនុស្ស​ចម្លែក​ ថត​រួម​​នឹង​គេ​។

តែ​រហែក​ហើយ​ ចំ​ទី​កណ្តាល​

ចែក​រូប​ត្រកាល​ ឱយ​ដាច់​វៀច​វេរ​

ត្រឹម​ខំ​ត​ភ្ជាប់​ តែ​រូប​ទទេ​

មិន​អាច​រិះ​រេ​ ភ្ជាប់​មនុស្ស​ក្រៅ​រូប​៕៚

​ដោយ តៃ សុវណ្ណារុណ

មាន​គំនិត​សរសេរ ចន្ទ្រ, ០៤ ១១ ២០១៣

ពុធ, ២៣:១៨២៣:៤១, ០៦/១១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s