ពណ៌​ប្រផេះ​

Nietzche

នៅ​ក្នុងសង្គម​ដែល​ឥត​ខ្ចោះ​

ពណ៌​ស​ស​ស្រស់​ខ្មៅ​ខ្មៅធ្យូង​

ទោះ​មាន​តែ​នៅ​ក្នុង​បេះដូង​

កប់​នៅ​ក្នុង​ទ្រូងពិបាក​យល់​។

ឬ​ក្នុង​នៅ​រឿង​ឬ​ក្នុង​ចិត្ត​

ក៏​ជឿ​ថា​ពិត​ទាំង​ឫស​គល់​

ទាំង​មិនដែល​ឃើញ​ក៏​គិត​ជ្រល់​

ស​ខ្មៅ​អំពល់​ចែក​មិន​ច្បាស់​។

ភ្លេច​គិត​ថា​ពណ៌​មិន​ច្បាស់​នោះ​

ក៏​ជា​គំនូស​លើ​ក្រដាស​

ជា​ពណ៌​ដូច​គ្នា​ទោះ​លាយ​ឆ្លាស់​

ដោយ​ពណ៌​ពីរ​ប៉ះ​បញ្ច្រាស​គ្នា​។​

ទោះ​ស​និង​ខ្មៅ​ដៅ​ផ្ទុយ​ទិស

ក៏​មាន​គន្លឹះ​ធ្លាក់​មួយ​គ្រា​

សខ្មៅ​អាច​​ក្លាយ​រួម​ពណ៌​​ជា

ពណ៌​ដែល​​ពណ៌នា​ថា​ប្រផេះ​។

ដោយ​សារ​សង្គម​មិន​សុក្រឹត​

ស​ខ្មៅ​មិន​ពិត​អាច​របេះ​

មិន​ថេរ​អាច​ប្រែ​សំបក​ប្រេះ​

សំខាន់គឺ​ចេះ​ថ្លឹង​ឱយ​ស្មើ​។

បើ​ប្រៀប​នឹង​ខ្មៅ​​ប្រផេះ​ល្អ​

អាច​ក្លាយ​ជា​ស​ពេល​ខ្មៅ​សើ​

គង់​ស​ទោះ​ស​មិន​ប្រសើរ​

ក៏​រាប់​គ្រាន់​បើ​ជាង​ពណ៌​ខ្មៅ។

បើ​ប្រៀប​នឹង​ស​ប្រផេះ​​ស្ទើរ

​ត្រូវ​លាង​ទង្វើ​ដែល​ជាប់​ដៅ​

កុំ​ឱយ​ក្លាយ​ទាន់​ជា​ក្រមៅ​

ទាន់​អាច​ប្រដៅ​ខ្លួន​ឯង​បាន​។

ប្រផេះ​អាច​ជា​ជំរើស​មួយ​

ដែល​ជួយ​លើក​ស្ទួយ​លំនឹង​ប្រាណ​

កុំ​ឱយ​ពណ៌​មួយ​ផ្តាច់​មុខ​​ច្រាន​

ទោះ​អ្វី​​រំខាន​ជា​ជំរើស៕៚​

សៅរ, ២៣:១៩​២៣:៤៤, ០២/១១/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s