មនុស្ស​កំបុត​​ក្បាល​

564554_654105757955653_1080716697_n

កើត​មក​ឪ​ម៉ែ​ឱយ​ក្បាល​មួយ​

ខ្លួន​ឯង​មិន​ជួយ​ទៅ​ពឹង​គេ​

ស៊ូ​លក់​ក្បាល​រស់​ឱយ​គេ​ជេរ​

ឱយ​តែ​រិះ​រេ​​​បាន​​ប្រយោជន៍​។

ធ្វើ​ម្តេច​បើ​ក្បាល​លក់​ទៅ​ហើយ​

គេ​បង្រៀន​ឆ្លើយ​ប្រឆាំង​បោច​

ហៅ​ចេះ​បត់​បែន​រស់​មិន​ខ្លោច​

ទោះ​ក្លាយ​ជា​ខ្មោច​ក៏​​នៅ​រស់​។

ស្រណោះ​ក្បាល​មាន​នឹង​គេ​ដែរ

រៀន​ត្រាប់​តាម​ឆ្កែ​​មិន​រឹង​រោះ​

មាត់​និង​ទង្វើ​គេ​ធ្វើ​ជួស​

សុំ​ខ្ចី​តែ​ឈ្មោះ​ឱយ​តំណាង​។

ជ្រុល​ទទួល​គុណ​ពី​គេ​ហើ​យ​

គូទ​មិន​អាច​សើយ​ត្រើយ​នៅ​ខាង​

គ្មាន​​នរណា​យល់​ប្រឹង​ត្រដាង​

ព្រោះ​ទង្វើ​សាង​តែ​តាម​គេ​៕៚

សៅរ, ២២:០៤២២:១៧, ២៦/១០/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s