ស្វាគម​ស្នេហ​ក្បែរ​បេះដូង​ក្បដ​

13354341134-tpfil02aw-27331

ស្វាគមស្នេហក្បែរបេះដូងក្បដ

ទោះ​អូន​ធ្វើ​ដាក់​បង​​យ៉ាង​ណា​

មិន​តាម​ជីវា​ធ្វើ​ដូច​ស្រី​

ត្រឹម​ទន្ទេញ​ពាក្យ​​ស្នេហ​ភក្តី​

ទោះ​បី​ពិសី​​ពេញ​ចិត្ត​ក្បដ​។

មិន​បន្ទោស​អូន​គ្មាន​ចិត្ត​សោះ​

បង​ខុស​ទាំង​អស់​ត្រង់​មិន​ស្បថ​

ឱយ​អូន​សង្ស័យ​មិន​ប្រាកដ​

អូន​ក៏​សន្មត​ថា​មិន​ស្នេហ​។

ខុស​ត្រង់​ទុក​លេស​ឱយ​អូន​ចោទ​

អូន​គ្មាន​ពិសោធ​បង​ដឹង​ដែរ​

ក៏​គួរ​បង្រៀន​ស្រស់​មាស​ស្នេហ​

​ផ្អោប​ឱយអូន​​ក្បែរ​ទាំង​ចិត្ត​កាយ​។

អូនឱយ​ឱកាស​ក៏​មិន​ឆ្លៀត​

ទុក​ឱយ​ស្នេហ​ឃ្លាត​ទើប​ខ្វល់​ខ្វាយ​

ចោទ​មិន​គិត​ពី​ចិត្ត​ឆោម​ឆាយ​

ដើរ​ចេញ​មិន​ស្តាយ​ប្រុស​ដូច​បង​។

យ៉ាង​ណា​ចុង​ក្រោយ​អូន​សារ​ភាព​

ចិត្ត​ខឹង​ស្រក​​ទាបយូរ​កន្លង​

អូន​ថា​ពេល​នោះ​ចិត្ត​នួន​ល្អង​

​ចួប​រឿង​សៅ​ហ្មង​ទើប​ផ្តេស​ផ្តាស​។

សម្រេច​ចិត្ត​តាម​តែ​អារម្ម​

ទោះ​អូន​ប្រឹង​ខំ​ធ្វើ​ស្គាល់​ណាស់​

ក៏​អូន​មាន​ថ្មី​មិន​ក្រលាស់​

នៅ​តែ​យ៉ាង​ច្បាស់​ថា​មាន​គេ​។

ចំពោះ​មុខ​ប្រុស​ដែល​ទើប​ក្បដ​

ក៏​អួត​មិន​ហត់​ប្រុស​មាស​មេ​

ថា​យល់​ចិត្ត​គ្មាន​អ្នកផ្សេង​​ទេ​

គឺ​មាន​តែ​គេ​ស្គាល់​អូន​ច្បាស់​។

ជាង​អូន​ទៅ​ទៀត​បង​មិន​ជឿ

ក៏​គ្មាន​ជំនឿ​សូម្បី​ខ្លះ​

អូន​ពិចារណា​មិន​ទាន់​ច្បាស់​

ក៏​ជឿ​ទាំង​​ខ្វះ​ឆាប់​សន្និដ្ឋាន​។

ទោះ​បង​បង្ហាញ​ថា​បង​ក៏​

ស្គាល់​មាស​បវរ​ដូច​គេ​បាន​

ក៏​អូន​ឃើញ​គេ​ល្អ​ហួស​ស្មាន​

ចុង​ក្រោយ​កល្យាណ​នៅ​តែ​ក្បដ​។

ទោះ​ស្បើយ​ចិត្ត​ស្អប់​ក៏​មិន​ស្នេហ​

មក​មុន​​​​គេដែរ​នៅ​​តែ​អត់

បើក​បេះដូង​ឱយ​ឃើញ​កំសត់​

នៅ​តែ​ប្រាកដ​ការ​នឹង​គេ​។

មិន​ដឹង​ស្នេហ​មាន​ន័យ​ប៉ុណ្ណា?​

អូន​គ្មាន​ស្នេហា​ឱយ​បង​ទេ​!

ទោះ​ទ្វារ​បើក​ចាំ​ស្រស់​មាស​មេ​

ដើរ​ចេញ​មិន​​រេ​វេរ​​តែ​ចិត្ត៕៚

សៅរ, ២២:៤៩-២៣:១៥, ១៩/១០/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s