អូន​មិន​អាច​ស្មោះ​ តែ​បង​អាច​

honest love go back to the past

អូនមិនអាចស្មោះ តែបងអាច

លែង​ស្មោះ​ពេល​អស់​ក្តី​ស្រឡាញ់​

អូន​ព្រម​ចុះ​ចាញ់​ក្តី​ស្អប់​ឈ្នះ​

បញ្ជា​ចិត្ត​អូន​តាម​មានះ

ឱយ​អូន​ជំរះ​ស្នេហ​ឱយ​អស់។

មិន​ឱយ​អូន​ធ្វើ​ស្គាល់​រូប​បង​

មិន​ឱយ​ឆ្លើយ​ឆ្លង​មួយ​មាត់​សោះ​

កុហក​ខ្លួន​ឯង​ទាំង​ស្រស់​ៗ​

តែ​អូន​បែរ​បោះ​ពាក្យ​មិន​ស្នេហ​។

បង​ពិបាក​ចិត្ត​រិត​ហ្មង​សៅ

អូន​ចោទ​ថា​ខ្លៅ​ក៏​ព្រម​ដែរ​

ឬ​ឆ្កួត​ក៏​បាន​ឱយ​តែ​ក្បែរ​

ក៏​សក្តិ​សម​ដែរ​ការ​លះ​បង់​។

ស្រឡាញ់​មិន​ចង់​ធ្វើ​តាម​ថ្លៃ​

នៅ​សល់​និស្ស័យ​ក៏​មិន​ស្រង់​

បង​តាម​លួង​ហើយ​ក៏​មិន​ចង់​

អភ័យ​សំរង់​ភាព​វិជ្ជមាន​។

មិន​ចាំ​ស្នេហ​យើង​ដែលបង​​ស្មោះ​

ក៏​ហី​ទៅ​ចុះ​បើ​អូន​គ្មាន​

តែ​បង​នៅ​សល់​ក៏​បំពាន​

អូន​ក៏​ព្រមានឱយ​បំភ្លេច​។

បង​ស៊ូ​មរណា​ការ​ពារ​ស្នេហ​

មិន​អាចកាយ​​ក្បែរ​អូន​ជា​និច្ច​

អាច​ឱយ​អូន​ចាំ​នៅ​តែ​លេច​

ថាគ្រប់ពាក្យ​​ពេជន៍​មាន​ពាក្យ​ស្មោះ​។

មិន​ចោល​ពាក្យ​ស្នេហ​ដែល​អូន​ប្តូរ​

អូន​បើក​ឱយ​ហូរ​ទៅ​គេ​អស់​

បង​ទប់​អូន​ប្រឹង​លា​ដៃ​ដោះ​

កោត​តែ​មាស​ស្រស់ភ្លេច​ស្នេហា​​។

បណ្តោយ​តាម​ចិត្ត​អារម្ម​ក្តៅ​

ស្នេហ​មាន​ដំបៅ​គង់​អសារ​

អូន​មិនអាច​​ស្មោះ​បាន​យ៉ាង​ណា​

សុំ​ឱយ​រៀម​រ៉ា​មិន​ស្មោះ​ដែរ​៕៚

ដោយ តៃ សុវណ្ណារុណ

អង្គារ, ២២:០៦២២:២២, ១៥/១០/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s